ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋបានប្រទះឃើញម៉ាស៊ីនតាបមួយគ្រឿង ដែលឈ្មួញបានលួចធ្វើសកម្មភាពតាបឈើប្រណីត ប្រភេទធ្នង់ ដែលគេកុម្មង់ ។ ប៉ុន្តែនៅពេល សួរនាំសមត្ថកិច្ចអំពីការបង្ក្រាបនោះ អាជ្ញាធរបែរជារុញដាក់គ្នាទៅវិញ ។
នៅទីតាំងដាក់ម៉ាស៊ីនតាបឈើខាងលើនេះ ត្រូវគេប្រទះឃើញកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្តាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ឲ្យដឹងថា នៅទីតាំងម៉ស៊ីននោះ មានគំនរឈើជាច្រើនពំនូក និងច្រើនដុំ ស្មើប្រហែល៧ម៉ែត្រត្រីគុណ ។
នៅរសៀលថ្ងៃទី១៨ ខែឧសភា នេះផងដែរ ខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងប៉ូលិសក៏បានដាក់កម្លាំងឡោមព័ទ្ធទីតាំងខាងលើនោះហើយ ៕ ប៉ឹម ពិន