ភ្នំពេញ៖ គណៈប្រតិភូមួយក្រុមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អេសៈម៉ៃ លឿងវ៉ាន់សៃ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវបានចូលជួបពិភាក្សាការងារ ជាមួយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៧ ។
លោកនាយឧត្តមសេនីយ៍រដ្ឋលេខាធិការជំនួសមុខលោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិបានស្វាគមន៍ចំពោះដំណេីរទស្សនកិច្ច របស់ប្រតិភូក្រសួងការពារប្រទេសឡាវនាពេលនេះពិតជានាំមកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ដែលមានភូមិផង របងជាមួយ និងមានឈាមជ័រប្រដំត្រសងគ្នាថែមទៀត ។
លោកឧត្តមសេនីយ៍ទោអនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសឡាវបានលេីកឡេីង ពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពាំនាំការផ្តាំផ្ញេីសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស ឡាវជូនចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាដែលជាមិត្តជិតខាងដ៏ប្រពៃមិន ដែលមានជម្លោះ ព្រមទាំងធ្លាប់កៀកស្មាគ្នាប្រយុទ្ធប្រឆាំងសត្រូវរួមរំដោះប្រទេស ចេញពីនឹមអាណានិគមកាលពីអតីតកាលថែមទៀត ។
ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារប្រទេសឡាវលោកក៏បានលេីកឡេីងពី បព្ហាាប្រឈមមួយចំនួនដែល ខ.ភ.ម.សាង សង់ផ្លូវថ្នល់តាមបណ្តោយព្រំដែន ហេីយ កន្លែងមួយចំនួនមិនទាន់បានបោះបង្គោលព្រំសីមាដោយបានទាមទារឲ្យមានជំនួប រវាងគណៈកម្មាធិការព្រំដែនថ្នាក់ជាតិ ប្រទេសទាំង២ដេីម្បីឲ្យដំណេីរការប្រព្រឹត្តដូចប្រក្រតីឡេីងវិញ។ ក្នុងនោះភាគីឡាវបានលេីកឡេីងពីសំណូមពរ៣ចំណុចគឺស្នើឲ្យដកកម្លំាងកងទ័ពទាំង២វិលទៅកាន់ទីតាំងដេីមវិញ, ស្នេីសុំដ
ល់គណៈកម្មាធិការព្រំដែនចម្រុះប្រទេសទាំង២ចុះវាស់វែង បង្គោលព្រំសីមាឲ្យបានឆាប់រហ័សនិងអប់រំដល់កងកម្លាំងប្រទេសទាំង២ឲ្យមានការអត់ធ្មត់កុំឲ្យមានការផ្ទុះអាវុធជាដាច់ខាតជៀសវាងមានបព្ហាាប្រឈមមុខដាក់គ្នា ។
លោកនាយឧត្តមសេនីយ៍ នាង ផាត បានសន្យាពាំនាំការស្នេីសុំរបស់ភាគីមិត្ត ជម្រាបជូនថ្នាក់ដឹកនាំក្រសួងការពារជាតិដេីម្បីជ្រាបនិងបន្តដោះស្រាយដូចមានចែង ក្នុងអនុស្សរណៈរវាងកងទ័ពប្រទេសទាំង២ផងដែរ ៕ សុខដុម