ព័ត៌មានទាន់ហេតុការណ៍៖

ការមកដល់ថ្មីជាមួយកាមរ៉ា Fujifilm ម៉ូដែល SQ10 មាន 10 image filters

ចែករំលែក៖

ម៉ាស៊ីនថតភ្លាមផ្ដិតហ្វីលរូបថតចេញមកភ្លាមបានត្រឡប់មកវិញប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះគឺមានក្រុមហ៊ុន Fujifilm ដែលត្រៀមខ្លួនរួចជាស្រេច ។ ក្រុមហ៊ុនផលិតកាមេរ៉ា Instax Mini 8 ដែលជាម៉ូដែលលក់ដាច់ជាងគេក្នុងវេបសាយ Amazon ដែលអាចមានតំលៃតែជាង $ 70 ប៉ុណ្ណោះ ។ ប៉ុន្តែក្រុមហ៊ុននេះហាក់ដូចជាគិតថាមនុស្សទាំងនោះ នឹងហ៊ានចំណាយច្រើនជាងនេះសម្រាប់កាមេរ៉ា Instax មួយស៊េរីផ្សេងទៀតរបស់ខ្លួន។ កាមេរ៉ារាងជ្រុង SQ10 កាមេរ៉ាឌីជីថលកូនកាត់ដែលមានតំលៃ $ 280 ប្រហែលជាអ្នកគិតថាវាមានតំលែជាងស៊េរីមុនៗឆ្ងាយណាស់ តែយើងពុំទាន់ដឹងទេថាវាមានលក្ខណៈពិសេសបែបណា និង ភាពអស្ចារ្យរបស់វាសមនឹងតំលៃថ្លៃរបស់វារឺអត់ ។ វាមានលក្ខណៈពិសេសជា CMOS sensorថ្មីមួយដែលមានទំហំ 1/4 អ៊ីញ ជាមួយនឹង fixed lens ប្រវែង 28.5mm f/2.4 និង ដំណើរការរូបភាពមួយ ដែល Fuji បាននិយាយថានឹងជំរុញអោយថតរូបចេញមកស្អាតបំផុតពីផលិតផល Instax ។

នៅលើក្រោយរបស់កាមេរ៉ា SQ10 នេះ មានទំហំ 3 អ៊ីញ, អេក្រង់ LCD 460,000-dot មិនមែនជាអេក្រង់ touchscreen ហើយមានប៉ូតុងសម្រាប់ចុចរុករកម៉ឺនុយកាមេរ៉ា។ នៅជុំវិញតាមកន្លែងសំរាប់ចុចមានប៊ូតុងចំនួនប្រាំមួយដែលអនុញ្ញាតឱ្យអ្នកបញ្ជារវាដូចជា កំណត់ចំនួនប៉ុស្តិរូបថត គ្រប់គ្រង់ vignette effect ចុចសំរាប់ផ្ដិតរូបថត និង មានជំរើស 10 image filters ។ វាដូចជាយើងកំពុងតែលេង Instagram នៅមុនពេលបង្ហោះរូបយើងត្រូវជ្រើសរើស filter ណាមួយដែលយើងចូលចិត្ត រួចធ្វើការបង្ហោះជាការស្រេច តែចំពោះកាមេរ៉ាប្រភេទនេះ គឺយើងត្រូវជ្រើសរើស filter មួយក្នុងចំនោម 10 filter មុននឹងផ្ដិតរូបថតចេញម៉ោ។ ខណៈពេលដែល SQ10 មិនគាំទ្រប្រព័ន្ធ WiFi, ប៊្លូធូសឬប្រព័ន្ធ NFC អ្នកអាចមានជម្រើសដើម្បីផ្ទេររូបថតរបស់អ្នកតាមរយៈ កាតមេម៉ូរី microSD បាន និងមានសមាមាត្រគឺ 1: 1 នៅជ្រុងការេនៃតួកាមេរ៉ា ។ សម្រាប់ថាមពលថ្ម Fujifilm បាននិយាយថាកាមេរ៉ានឹងត្រូវបានរលត់នៅពេលទទួលបានការផ្ដិតរូបចំនួន 160 សន្លឹកសំរាប់ការសាកថ្ម 1ដង បន្ទាប់ពីនោះយើងអាចសាកថ្មម្ដងទៀតតាមខ្សែ USB ។

Instax Square SQ10 ផ្ដល់ជូនសន្លឹកហ្វីល 10 សន្លឹកក្នុងកាមេរ៉ានិមួយៗ និងឈុតហ្វីលសំរាប់ប្រើបន្ថែមតំលៃ $ 18 ។ បើតំលៃកាមេរ៉ាមួយគឺ $ 280 តែបើយកថែមសន្លឹកហ្វីល 1 ឈុតទៀត គឺមានតំលៃជាង $300 ។ អ្នកអាចកុម្ម៉ង់វាឥឡូវនេះបានពីហាងលក់ B & H ជាមួយនឹងការនាំចេញរំពឹងថានឹងមកដល់នៅចុងសប្តាហ៍នេះ ៕ ហេង លក្ខិណា


ចែករំលែក៖