ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Ford បានបំពាក់ប្រព័ន្ធ Android Auto និង CarPlay ក្នុងរថយន្តឆ្នាំ 2016

ចែករំលែក៖

ដូចដែលក្រុមហ៊ុននេះបានសន្យាកាលពីឆ្នាំមុននៅ CES ថាក្រុមហ៊ុន Ford បានចាប់ផ្តើមបំពាក់ប្រពន្ធ័ Android Auto និង CarPlay នៅក្នុងរថយន្តរបស់ខ្លួន រួមទាំងគ្រឿងបរិក្ខាបin-house Sync 3 ។ វាមានភាពងាយស្រួលណាស់សំរាប់អ្នកប្រើប្រាស់ Android Auto ដែលអាច update វាបានតាមរយះ WiFi ឬ USB port ជាការស្រេច។ ការបំពាក់ប្រពន្ធ័ទាំងពីរនេះ វានឹងធ្វើអោយរថយន្ត Ford បន្ថែមភាពទាក់ទាញមួយកំរិតទៀត ហើយកាន់តែទំនើបជាងមុន ហើយវាអាចភ្ជាប់ជាមួយស្មាតហ្វូនផងដែរ។ អ្នកប្រើប្រាស់អាចប្រើប្រពន្ធ័ទាំងនេះសំរាប់រកទីតាំង ផែនទី ឬ តេចេញ និង ទទួលទូរសព្ទ័ អាចនិយាយបានថាជាប្រពន្ធ័ឆ្លាតវៃ។

ក្រុមហ៊ុន Ford និយាយថា អ្នកបើកបរអាចបញ្ជា Google ឬ Apple Maps សម្រាប់ការរុករកនិង Android Auto ឬ iOS apps រួមទាំង Spotify, Skype ឬ Amazon Audible Audiobooks ទាំងអស់នេះគឺអាចប្រើប្រាស់បានក្នុងរថយន្ត។ មួយរយះពេលមុននេះ ក្រុមហ៊ុន Audi និង Volvo ទើបតែបានប្រកាសថាពួកគេនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ Android មិនមែន Android Auto ដែលបំពាក់ប្រព័ន្ធ infotainment នៅក្នុងគ្រឿងក្នុងរថយន្តរបស់ពួកគេ។ ដែលសំខាន់នោះគឺ software ប្រព័ន្ធប្រតិបត្តិការរបស់ Google សម្រាប់រថយន្តទាំងនេះ មិនត្រឹមតែគ្រប់គ្រងចំរៀង និង ការរុករកផែនទី ឬ ទីតាំងតែប៉ុណ្ណោះទេ ប៉ុន្តែគ្រប់គ្រងម៉ាស៊ីនត្រជាក់ក្នុងរថយន្ត, sunroof និងបង្អួចទៀតផង ៕ ហេង លក្ខិណា


ចែករំលែក៖