ក្រុមហ៊ុន Apple បានបដិសេធមិនផ្តល់សំណងដល់ស្ត្រីអូស្រ្តាលីម្នាក់ដែលបានប្រើប្រាស់កាស Beats របស់នាងដើម្បីស្ដាប់ចំរៀងនៅលើយន្តហោះហើយនាងគេងលក់ទាំងកាសជាប់ត្រចៀក ស្រាប់តែពេលនោះកាស Beats ក៏ផ្ទុះកក្រើកឡើងក្នុងមុខរបស់នាង។ យោងតាមគេហទំព័រប្រទេសអូស្រ្តាលី Adelaide Now ក្រុមហ៊ុន Apple បាននិយាយថាពួកគេបានធ្វើការស៊ើបអង្កេតឧបទ្ទវហេតុនេះ និង កំណត់ថាបញ្ហានេះមកពីថ្មកាស Beats មានបញ្ហារឺយ៉ាងណានោះ ។
កាស Beats ដែលស្ត្រីអូស្រ្តាលីម្នាក់បានប្រើនោះ គឺជាកាសម៉ូដែលស៊េរីចាស់ ដែលបានចេញលក់នៅក្នុងឆ្នាំ 2014 ដែលតម្រូវឱ្យមានថ្មបន្ថែមដើម្បីដំណើរការបាន។ ស្ត្រីម្នាក់ដែលជាជនអនាមិកនេះ បាននិយាយថា នាងពិតជាខកចិត្តជាមួយនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ។ ទោះបីជាស្ត្រីនោះបានរលាកនៅលើមុខ និង ដៃរបស់នាង ហើយពេលនេះនាងកំពុងស្វែងរកសំណងបានកាសថ្មី និង ខោអាវថ្មីរបស់នាងដែលបានប្រលាក់ដោយសារការផ្ទុះនេះ។ គេហទំព័រ Engadget បានទាក់ទងទៅខាងក្រុមហ៊ុន Apple ដើម្បីសុំការអត្ថាធិប្បាយ ហើយ Engadget នឹងបរិយាយបន្ថែមទៀតប្រសិនបើពួកគេបានទទួលការអត្ថាធិប្បាយពីក្រុមហ៊ុន Apple។
នេះមិនមែនជាលើកទីមួយទេដែលកាស Beats មានបញ្ហាថ្ម។ នៅឆ្នាំ 2015 ក្រុមហ៊ុន Apple បានប្រមូលយក Beats Pill XL speaker មកវិញដោយសារតែវាមានកំដៅខ្លាំងនៅពេលប្រើប្រាស់ និងអាចឆេះឡើងក្នុងតួម៉ាសុីន។ បន្ទាប់ពីឧប្បត្តិហេតុផ្ទុះកាស Beats នៅលើមុខស្ត្រីជនជាតិ អូស្ត្រាលីម្នាក់ក្នុងខែកុម្ភៈ និយ័តករអូស្រ្តាលីបានចេញការព្រមានអោយយកថ្មចេញពីក្នុងកាសនៅពេលអត់ប្រើប្រាស់ ។ វាមិនទាន់ច្បាស់ទេថាតើមានគោលការណ៍ណាផ្សេងទៀតដែលនឹងត្រូវបានរារាំងនៅក្នុងករណីផ្ទុះនេះ ៕ ហេង លក្ខិណា