ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខចាប់ផ្តើមដង្ហែក្បួនស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុម ប្រឹក្សា ឃុំ សង្កាត់

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ នៅវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី២១ ឧសភា ឆ្នាំ២០១៧នេះ បានចាប់ផ្តើមដង្ហែក្បួនស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោត ក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ចេញពីគណៈបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ ស្ថិតនៅ សង្កាត់ឃ្មួញ ហើយ ដោយក្បួនដង្ហែ នេះបានហែលចេញពីមានសមាជិក សមាជិកា ចូលរួមដង្ហែប្រយ៉ាងច្រើនកុះករ។

សមាជិកសមាជិកាដឹកនាំដោយ លោក ប៉ឹល កុសល ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌ សែនសុខ បានធ្វើពិធីនេះដោយជួបជុំគ្នានៅគណៈបក្សប្រជាជនកម្ពុជាខណ្ឌរួចទើបដង្ហែក្បួនចេញទៅស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅតាមមូលដ្ឋាននីមួយៗក្នុងទឹកដីខណ្ឌ សែនសុខ។

មន្ត្រីគណបក្សប្រជាជនកម្ពុជាខណ្ឌសែមសុខបានប្រាប់អោយដឹងថា សម្រាប់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភាយុទ្ធនាការស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជាបានសម្រេចធ្វើយុទ្ធនាការស្វែងរកសំឡេង គាំទ្រនៅតាម សង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខ ដោយមានការចូលរួមពី សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជាប្រមាណ៥ពាន់នាក់ មកពី០៦សង្កាត់ នៅទូទាំងខណ្ឌសែនសុខ ។

គួរបញ្ជាក់ថា ការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធេ ពិធីព្រមៗគ្នានៅទូទាំងប្រទេស ដោយភ្ជាប់ជាមួយការប្រារព្ធទិវាចងចាំនេះផងដែរ ដែលទិវាចងចាំ គឺ ជា ទិវារំលឹកដល់ភាពខ្លោចផ្សា ការរងទុក្ខវេទនា និងការឈឺចាប់របស់ ប្រជាពលរដ្ឋខ្មែរនៅក្នុង របបកម្ពុជា ប្រជាធិបតេយ្យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

យោងតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា យុទ្ធនាការឃោសនា រកសំឡេងឆ្នោតនេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ ក្នុងរយៈពេល ១៤ថ្ងៃនេះ គណបក្សនយោបាយទាំងអស់អាចដង្ហែក្បួនឃោសនានៅតាមឃុំ សង្កាត់ ដែលចុះឈ្មោះប្រកួតប្រជែងបានតែពីរដងប៉ុណ្ណោះ។

ដោយឡែកកម្លាំងសមត្ថកិច្ចរាប់ម៉ឺននាក់ ក៏ត្រូវបាន ដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ទាំង ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងពេល បោះឆ្នោតនោះផងដែរ៕ តុង សីហា


ចែករំលែក៖