ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់បែកក្បែរមន្ទីរពេទ្យក្នុងក្រុងបាងកក រងរបួស២៤នាក់

ចែករំលែក៖

ប៉ូលិសថៃបានប្រកាសថា ហេតុការណ៍ផ្ទុះបង្កឡើងដោយគ្រាប់បែកមួយបានកើតឡើងនៅក្បែរមន្ទីរពេទ្យ King Mongkut កណ្តាលក្រុងបាងកកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យរងរបួសស្រាល២៤នាក់ ។

ជនរងគ្រោះភាគច្រើនរងរបួសដោយសារតែអម្បែងកញ្ចក់ខ្ទាតត្រូវ ក្រោយគ្រាប់បែកបានផ្ទុះក្នុងកម្លាំងខ្លាំងនោះ ។

ស្នងការប៉ូលិសថៃ លោក Sriwara Rangsiramanakul បានប្រាប់អ្នកកាសែតថា មន្ទីរពេទ្យខាងលើបាននិងកំពុងស្រាវជ្រាវ ។ គេបានរកឃើញខ្សែ និងថ្មអាគុយ នៅសេសសល់ ដែលជាផ្នែកមួយនៃគ្រាប់បែក ។ នៅមិនទាន់ដឹងពីមូលហេតុនៃការវាយប្រហារនៅឡើយទេ ។ ការវាយប្រហារនេះ មិនអាចទទួលយកបានឡើយង ហើយជាទង្វើដែលគួរថ្កោលទោសបំផុត ៕


ចែករំលែក៖