ខេត្តក្រចេះៈ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកសំបូរ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេបានរួមគំនិតគ្នាធ្វើសកម្មភាពចាប់ស្ត្រីសរសៃខ្ចីទើបសម្រាលកូនហើយបាន២ខែម្នាក់អូសទម្លាក់ពីលើផ្ទះវាយបំបាក់.ករហូតដល់ស្លាប់រួចទម្លាក់ចូលទឹកបឹងក្នុងព្រៃ ។ ព្រៃខាងក្រោយផ្ទះចម្ងាយជាង២គីឡូម៉ែត្រ ទើបវាយបំបាក់.កសម្លាប់ទម្លាក់ចូលទឹក បឹង ។
លោកអនុសេនីយ៍ឯក ឈិន សំបូរ អធិការរងទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបាន ឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងនគរបាលបានចុះស្រាវជ្រាវនិង ឃាត់ខ្លួនជនដៃដល់បានចំនួន៣នាក់ក្នុង ចំណោមបក្ខពួក៥នាក់ ទី១-ឈ្មោះចក់ ណែម ភេទប្រុស អាយុ២៦ឆ្នាំ ជាជនដៃ ដល់, ទី២-ឈ្មោះត្រៃ អេន ភេទប្រុស អាយុ ៥៦ឆ្នាំ និងទី៣-ឈ្មោះ យ៉យ អេន ភេទ ស្រី អាយុ៦១ឆ្នាំ ទាំង២នាក់នេះជាប្តីប្រពន្ធ មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ដោយឡែកស្ត្រី រងគ្រោះឈ្មោះ អំផាត មុំ អាយុ៣២ឆ្នាំ ជា ស្ត្រីសរសៃខ្ចី ដែលទើបតែសម្រាលកូនស្រី បានជាង២ខែ និងស្នាក់នៅលើផ្ទះតែម្នាក់ឯងនៅចំណុចកើតហេតុ ។
លោកអធិការរងបានបន្តទៀតថា ជនដៃដល់ក្នុងអំពើឃាតកម្មនោះមានគ្នា៣ នាក់ហើយឃាត់ខ្លូនបានម្នាក់នៅពេល ដែលកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុដើម្បីស៊ើបអង្កេត ចំណែក២នាក់ ទៀតកំពុងរត់គេចខ្លួន។ ចំពោះជនសង្ស័យ២នាក់ប្តីប្រពន្ធដែលរស់នៅក្បែរនោះជាប់ ចោទពីបទរួមគំនិតក្នុងអំពើឃាតកម្មនេះ ត្រូវបានឃាត់ខ្លួនយកមកសាកសួរដែរ។
គួរបញ្ជាក់ថា ជនដៃដល់និងបក្ខពួក២ នាក់ទៀតបានឡើងទៅលើផ្ទះរបស់ស្ត្រីរង គ្រោះ និងបានចាប់ស្ត្រីរងគ្រោះយកក្រមារុំមុខចាប់អូសចូលទៅក្នុងព្រៃហើយបានធ្វើសកម្មភាពវាយបំបាក់កស្ត្រីរងគ្រោះទាំង ភាពអាក្រាតរួចទម្លាក់ចូលទឹកបឹងខាក្រោយ ផ្ទះចម្ងាយជាង២គីឡូម៉ែត្រ៕ ហេង នរិន្ទ្រ