ព័ត៌មានទាន់ហេតុការណ៍៖

អាសូរប្តីប្រពន្ឋរងគ្រោះដោយរថយន្តបុក ខណៈធ្វើដំណើរទៅលំនៅឋាន

ចែករំលែក៖

ខេត្តព្រះសីហនុៈ ស្ត្រីមានផ្ទៃពោះ៧ខែ រួមជាមួយ ប្តីបានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានរថយន្តមន្ត្រីកងអង្គរក្សឋានៈវរៈសេនីយ៍ត្រី បុកពេញទំហឹង ពេលប្តីប្រពន្ឋរងគ្រោះឆ្លងផ្លូវមកដល់ដីក្រហមឆ្ពោះទៅកាន់លំនៅឋានតំបន់ក្បាលឆាយ ។

ហេតការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង៤៩នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវចូលក្បាលឆាយ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើយោងតាមការបញ្ជាក់ជំហានតំបូងពីសមត្ថកិច្ចចរាចរណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើ ងដែលបង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD 3225 បើកបរដោយឈ្មោះ ជួន ចិន ភេទ ប្រុស មានមុខងារមន្ត្រីកងអង្គរក្សឋានៈវរៈសេនីយ៍ត្រី មិនស្គាល់អាយុ ក្នុងទិសដៅពីភ្នំពេញ ចូលក្រុងព្រះសីហនុ (ពីកើតទៅលិច)គេចខ្លួនក្រោយកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាក អ៊ែប្លែត ពណ៌ក្រហមលាយស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ក្រួច សុខុន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងដែក នៅក្បាលឆាយ រងរបួសធ្ងន់ រួមជាមួយប្រពន្ឋឈ្មោះ ចំរើន ផល អាយុ ៣៧ឆ្នាំ(មានផ្ទៃពោះ៧ខែ) រងរបួសធ្ងន់ភ្លៅស្តាំ ពេលម៉ូតូជនរងគ្រោះធ្វើដំណើរចេញពីក្រុងព្រះសីហនុ បត់ឆ្វេង ឆ្ពោះទៅកាន់លំនៅឋាននៅក្បាលឆាយដល់ដីក្រហមទៅហើយ ។

ដោយឡែក យោងតាមសាក្សីបានឃើញហេតការណ៍បានអះអាងថា នៅវេលាកើតហេតុ គេបានឃើញម៉ូតូជនរងគ្រោះ រួមជាមួយរថយន្ត៣គ្រឿងផ្សេងទៀត បើកស្របទិសគ្នា ក្នុងនោះមានរថយន្តមួយគ្រឿ ងបានជែងរថយន្តខាងមុខ ស្របពេលនោះរថយន្តបង្កដែលមានទិសដៅបញ្ច្រាសគ្នា ក៏បានមកដល់ចំណុចនោះដែរ ហើយបាន រេចង្កូតគេចរថយន្តដែលជែងនោះ ទើបមកបុកម៉ូតូជនរងគ្រោះតែម្តង បណ្តាលឲ្យខ្ទាតជិត២០ម៉ែត្រ បង្កឲ្យមនុស្ស២នាក់រងរបួសធ្ងន់គួរឲ្យរន្ឋត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនដឹកមកកាន់គ្លីនិចដើម្បីសង្គ្រោះបឋម រីឯ ម៉ូតូ និងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តរង់ចាំការដោះស្រាយនៅពេលបន្ទាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖