ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់នៅចិញ្ចើមផ្លូវ គេសង្ស័យថា គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោងរំលងអធ្រាត្រ លើផ្លូវជាតិលេខ៤ ជិតរោងចក្រញ៉ូវស្តារ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានបុរសម្នាក់បានរងគ្រោះរហូតដល់បាត់បង់ជីវិត ដេកស្លាប់ នៅនឹងចិញ្ចើមថ្នល់ ក្បែរខ្លួនមានម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ|F-1689 ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ។

ជំហានដំបូងសមត្ថកិច្ច សន្និដ្ឋានថា៖ គ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះមិនពាក់មួកសុវត្ថិភាពនៅពេលយប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖