ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលរហូតដល់ធុំក្លិនស្អុយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិអាមេរិកម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលរហូតដល់ធុំក្លិនស្អុយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាដើររក ហើយប្រទះឃើញនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលោក គាំ សុខុម បន្ទប់លេខ១៤ ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២៣ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ទល់មុខតារាងបាល់ទាត់ ស្តារក្រោន ) ។

សមត្ថកិច្ចដែលចុះពិនិត្យដល់កន្លែងកើតហេតុ បញ្ជាក់ថា ជនរងគ្រោះ (សាកសព) ឈ្មោះ EDWIN JAMES ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៩-០៥-១៩៣៨ សញ្ជាតិ អាមេរិក មុខរបរ និវត្តជន កាន់លិខិតឆ្លងដែនលេខ 565290267 មានសុពលភាពដល់ថ្ងៃទី១៣-០២-២០២៧ ទិដ្ឋាការលេខ TF 05455695 មានសុពលភាពដល់ថ្ងៃទី០៨-០៧-២០១៧ ។

ប្រភពបន្តថា ជនរងគ្រោះ (សាកសព) ខាងលើបានមកជួលបន្ទប់ស្នាក់នៅតាំងពីថ្ងៃទី១៥-០៥-២០១៧ រហូតដល់បច្ចុប្បន្ន ។

ឆ្លងតាមការត្រួតពិនិត្យនិងសន្និដ្ឋានរបស់លោកវេជ្ជៈបណ្ឌិត សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ រួមនឹងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត បានសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះ (សាកសព) ស្លាប់ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ ។

បច្ចុប្បន្ន សាកសព រក្សាទុកបណ្តោះអាសន្ននៅកន្លែងកើតហេតុ រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖