ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់មួយកើតឡើងទាំងកណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ខណៈបុរសម្នាក់ស្រវឹងស្រា ហើយបានចូលទៅកោសជប់នៅកន្លែងម៉ាស្សាមួយកន្លែង ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពេលដែលកោសជប់រួចរាល់ហើយ ក៏យកលុយឲ្យថ្លៃសេវា ស្រាប់តែលុយក្លែងក្លាយ ទើបនាំគ្នាទៅកាន់ប៉ុស្តិ៍សមត្ថកិច្ចជួយដោះស្រាយ ។
ជនរងគ្រោះនោះសុំមិនបញ្ចេញឈ្មោះ ជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z 8672 ។
បុរសខាងលើបាននិយាយថា នៅមុនពេលកើតហេតុ រួបគាត់បានផឹកសីុជាមួយមិត្តភក្តិ ពេលស្រវឹង គាត់ក៏មកកោសជប់នៅហាងម៉ាស្សាយីហោ រិទ្ធី សែនហេង ពេលដែលកោសជប់រួចគាត់បានយកលុយក្រដាស៥០ដុល្លារហុចឲ្យនារីម៉ាស្សានោះ ក្រោយមកស្រាប់តែនាងថា ជាលុយសែនទៅវិញ។
ចំណែកនារីម៉ាស្សាវិញបានបន្តថា នៅមុនពេលកើតហេតុ នៅទីតាំងម៉ាស្សាខាងលើមានគ្នា៣នាក់ ពេលនោះបុរសខាងលើបានជិះម៉ូតូម្នាក់ឯងមកចូលកោសជប់ បន្ទាប់ពីរួបនាងបានកោសខ្យល់រួចរាល់ បុរសនោះ ក៏យកលុយក្រដាស៥០ដុល្លារមកឲ្យ ពេលនោះនាងក៏យកទៅដូរដើម្បីអាប់ឲ្យបុរសនោះវិញ នៅពេលដែលយកលុយទៅដូរនៅកន្លែងខារ៉ាអូខេ ដែលនៅក្បែរនោះស្រាប់តែគេប្រាប់ថា ជាលុយសែន ទើបនាងយកទៅឲ្យបុរសនោះវិញដែរ បុរសនោះមិនព្រម និងឡូឡាថែមទាំងហៅមិត្តភក្តិមក២នាក់ថែមទៀត ។
ដោយសារតែដោះស្រាយមិនត្រួវគ្នា ទើបនាំគ្នាទៅកាន់ប៉ុស្តិ៍នគរបាលឲ្យជួយអន្តរាគមន៍ ៕ សុខាសែនជ័យ