ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្តីរាយណ៍ពីពលករម្នាក់បានឱ្យអ្នកសារព័ត៌មានដឹងថា ៖ មានមេក្លោងម្នាក់ដឹកនាំកម្លាំងពលករឡើងភ្នំ ដើម្បីស្ពាយឈើគ្រញូងខុសច្បាប់ ប្រចាំច្រកឈើទាលជ្រុំ មានឈ្មោះ ធួក យ៉ឺវ ឬយ៉ូវ ហៅ តា ថ្នាំ ខ្លាំង រស់នៅក្រុមទី(9) ភូមិ អភិវឌ្ឍន៍ ឃុំ អូរស្វាយ ស្រុក ត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។
បើយោង តាមសេចក្តីរាយការណ៍ ពីពលករម្នាក់បានបញ្ជាក់បន្ថែមថា៖ មេក្លោង ឈ្មោះ ធួក យ៉ឺវ ឬ យ៉ូវ ហៅតាថ្នាំខ្លាំង នេះមិនត្រឹមតែនាំពលករឡើង ឬឈរទឹញឈើគ្រញូង ដាច់មុខខាងលើនោះទេ ថែមទាំងយកថ្នាំញៀន ទៅដោះដូរ និងឈើគ្រញូងថែមទៀតផង។
កម្លាំងពលករគាត់ខ្លះ ពេលរុករកឈើគ្រញូងត្រូវបានទាហានថៃចាប់ដាក់គុក ចាប់ចងផ្អោប និងគុលឈើគ្រញូងក៏មានមិនតែប៉ុណ្ណោះ ជួនកាលចាប់បាន ធ្វើទារុណកម្ម ឬ បាញ់ប្រហារជីវិត សម្លាប់ចោល នៅក្នុងព្រៃនោះតែម្ដងក៏មាន។
បើនិយាយតាមពាក្សចាស់ ពោលថា មេក្លោងជើងខ្លាំងរូបនេះទុកក៏មិនចំណេញ ដកចេញក៏មិនខាត តែបើសិនទុក បណ្ដែត បណ្ដោយ ឱ្យមេឈ្មួញក្បាលរឹង បន្តធ្វើសកម្មភាពដូចខាងលើតទៅទៀត ច្បាស់ជា ធ្វើឲ្យរឿងរ៉ាវកាន់តែអាក្រក់ជាងនេះ ជាក់ជាពុំខានឡើយ ៕ ប៉ែន នួន