ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម សរុបចំនួន ០៣ ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត សម្រេចការងារបានប្រមាណ ៦៥ភាគរយ

ចែករំលែក៖

ខេត្តព្រះវិហារ៖ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧ នេះ ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម សរុបចំនួន ០៣ ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត សម្រេចការងារបានប្រមាណ ៦៥% ហើយ ។

សូមជម្រាបជូនថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសុខទុក្ខរបស់វីរកងទ័ពដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ពិសេសការផ្គត់ផ្គង់ទឹក ប្រព័ន្ធប្រឡាយ បសាម ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានចំនួនសរុប ០៣ ខ្សែ ប្រវែង ៤.២០០ ម៉ែត្រ ត្រូវបានសាងសង់ឡើង ដោយបំពាក់នូវសំណង់សិល្បការមួយចំនួន ដើម្បីទាញទឹកពីអាងទឹកបសាម ទៅបម្រើដល់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៩៣០ ហិកតា ស្រូវប្រាំង ចំនួន ១២០ ហិកតា និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជូនគ្រួសារកងទ័ពនៅតំបន់នោះ ។

ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម គ្រោងនឹងបញ្ចប់ជាស្ថាពរនៅអំឡុងខែកក្កដា ឆ្នាំ ២០១៧ ខាងមុខ ៕ សុខ ខេមរា


ចែករំលែក៖