ព័ត៌មានទាន់ហេតុការណ៍៖

Amazon បើកហាងលក់គ្រឿងទេសដោយមិនចាំបាច់ចុះពីយាន្តយន្ត

ចែករំលែក៖

ឥឡូវនេះ ពិតជាទំនើបជាងមុនជាមួយនឹងក្រុមហ៊ុន Amazon ដែលទើបតែបង្កើតហាងលក់គ្រឿងទេស និង បន្លែផ្លែឈើស្រស់ៗ ដោយគ្រាន់តែជិះយានយន្តចូលទិញទំនិញដោយមិនចាំបាច់ចុះចតនៅនឹងកន្លែង។ នៅទីក្រុងស៊ីថល វេលាថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន Amazon ដែលកំពុងបើកដំនើរការហាងលក់គ្រឿងទេស ដែលមិនតម្រូវឱ្យអ្នកចាកចេញពីរថយន្តរបស់អ្នក និង ការសន្យាជាមួយអតិថិជននឹងមានតែមួយគត់ដោយគ្រាន់តែ ជិះចូល … និងជិះចេញ។ បើសិនជាយើងខ្ជិលក្នុងការទៅផ្សារទិញបន្លែសាច់សំរាប់ធ្វើម្ហូបទទួលទាននោះ Amazon drive-through grocery store ធ្វើអោយអ្នកខ្ជិលដើរផ្សារ មានភាពងាយស្រួល និង រីករាយក្នុងការទិញទំនិញ មិនចាំបាច់ត្រូវចតយានយន្តរួចទើបអាចដើរចូលទិញបាននោះទេ។

សេវាកម្មដែលមានឈ្មោះថា AmazonFresh Pickup ឥឡូវនេះកំពុងតែបើកដំនើរការមានទីតាំងពីរកន្លែង នៅសង្កាត់ SODO និង Ballard ក្នុងរដ្ឋស៊ីថល ។ ក្រុមហ៊ុនផ្ដល់ជូនឥតគិតថ្លៃសម្រាប់សមាជិកពិសេសដែលមានសេវាក្មមបង់ $ 14.99 ក្នុងមួយខែតាមអនឡាញ។ អតិថិជនគ្រាន់តែដាក់ការបញ្ជាទិញរបស់ពួកគេនៅលើអនឡាញ ជិះចូលទៅក្នុងហាងនេះនិងរង់ចាំ។ នៅពេលដែលការបញ្ជាទិញនេះបានរៀបចំរួចហើយ បុគ្គលិកនឹងយកចេញទៅរថយន្តហើយដាក់វានៅឃ្លុបខាងក្រោយឡាន។

ហាងនេះមានអ្វីគ្រប់យ៉ាងដែលអ្នកនឹងរំពឹងថានឹងបានរកឃើញនៅផ្សារទំនើបម្ដុំតំបន់របស់អ្នក ប៉ុន្តែវាស្ថិតក្នុងតម្លៃមួយខ្ពស់ជាងតំលៃលើទីផ្សារធម្មតា ។ ដោយត្រូវចំនាយ $ 1 ក្រូចឆ្មាមួយផ្លែ,$ 6,60 សម្រាប់ទឹកដោះគោមួយកាដុង $1,29 សម្រាប់ផ្លែប៉ោមមួយផ្លែ ។ ចំពោះអ្នកដែលចង់សន្សំប្រាក់ និង ចំនាយតិច អាចដើរផ្សារដូចធម្មតាទៅ វាមិនសូវចំនាយប្រាក់ច្រើន ៕ ហេង លក្ខិណា


ចែករំលែក៖