ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហ្វតបុកមនុស្សវិកលចារឹកស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង៎ធំ៖ នៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវបណ្ដោយផ្លវជាតិលេខ 06ក្នុងភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ រវាងរថយន្ត បុក អ្នកថ្មើជើងម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ម៉ាក ហ្វត ពណ៌ខ្មៅ លេខភ្នំពេញ 2 T 5754 បើកមកបុកមនុស្សវិកលចារឹក ស្លាប់នៅកន្លែងកើតហេតុ ក្រោយកើតហេតុ អ្នកបើកបរចុះរត់គេចខ្លួនបាត់មិនអត្តសញ្ញាណ ។ អ្នកថ្មើរជើង ឈ្មោះ នាង ចាន់ធី ប្រុស អាយុ៤៦ឆ្នាំ (ជនវិកលចរឹក) រស់នៅភូមិអង្គរនាង ឃុំ ទ្រៀល ស្រុកបារាយណ៍ ស្លាប់ៗនៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងប្រមូលវត្ថុតាងរក្សាទុកអធិការដ្ឋាន ស្រុកបារាយណ៍ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតតាមចាប់ជនបង្កឲ្យចូលខ្លួនដោះស្រាយតាមច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖