ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ រំលឹកបងប្អូនខ្មែរឥស្លាម លេខរៀងCPP សម្រាប់ការ បោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់គឺមិនដូចគ្នាទេតែ រូបសញ្ញាទេវតាបាចផ្កានៅតែជាសញ្ញាណ របស់CPP មិនមានកាផ្លាស់ ប្តូរឡេីយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបន្ទុកទៅលេីការរកសម្លេងឆ្នោតពីបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ជូនគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៧ នេះ បានជួបសំណេះ សំណាល ដេីម្បីពង្រឹងនិងគៀងគរ រកសម្លេងឆ្នោតពី សហគមន៍ខ្មែរឥ ស្លាមអ្នកស្រុកក្រគរ ខេត្តពោធិសាត់។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ លេខរៀងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់គឺខុសគ្នានៅតាម ឃុំ សង្កាត់នីមួយៗ តែកុំភ្លេចថា ស្លាកសញ្ញាដែលមានរូបទេវតាបាចផ្កា នៅតែជាសញ្ញារបស់គណបក្សប្រជាជនកម្ពុជាមិនមានការផ្លាស់ប្តូរឡេីយ ដូចច្នេះ សូមបងប្អូន នៅតាមឃុំនីមួយៗ កុំភ្លេចផ្ទៀងផ្ទាត់លេខរៀងតាមឃុំរបស់ខ្លួន ប្រយ័ត្នមានការភាន់ច្រឡំ ជាពិសេសនៅ លេីរូបសញ្ញាផងដែរ” ។

លោកបញ្ជាក់ទៀតថា៖ ពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បើ ប្រៀបធៀបនូវរឿងជាក់ស្តែងនៅបណ្តាប្រទេសអារ៉ាប់ រួមមានស៊ីរី អេហ្សីប យេមែន និងប្រទេសតំបន់ជុំវិញដែលសុទ្ឋសឹងជាប្រទេសដែលមានមហាសាល ជាពិសេសគឺរ៉ែប្រេងកាត គឺជាប្រភពចំណូលពិសេសលំដាប់ថ្នាក់លេខ១ ហើយប្រជាជនរបស់គេពីដើមមករស់នៅដោយសន្តិភាព និង សេរីភាពការ ប្រតិបត្តិសាសនា ប៉ុន្តែដោយសារតែជនអគតិមួយក្តាប់តូចក្នុងប្រទេសទាំងនេះ ចាញ់បោកឃោសនា និង ឧបាយកល របស់ជនខិលខូចពីក្នុងនិងក្រៅស្រុក ទើបអោយភាពមាន បាន ឡូយឆាយ សេរីភាព និង ការរីកចំរើនទាំងឡាយបាត់បង់បង់ទាំងអស់ ហើយបានបាត់បង់ទាំងអាយុជីវិតជនស្លូតត្រង់ រួមទាំងកុមារស្លាប់អស់ជិត១លាននាក់។ ពេលនេះពួកគេកំពុងតែស្វែងរកសន្តិភាពអោយត្រឡប់មករក ពួកគេវិញ ត្បិតអ្វីផ្សេងទាំងអស់មិនត្រូវបានប្រាថ្នាសោះឡើយ តែមិនងាយឡើយការកសាងសន្តិភាពនេះ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា ជាគម្រូស្រាប់ ទម្រាំបានស្តារ មកវិញនូវសន្តិភាពមកដល់សព្វថ្ងៃនេះ គឺគណបក្សបានលះបង់ ទាំងឈាមស្រស់ សាច់ស្រស់ ទាំងអាយុជីវិត និង ពេលវេលាយ៉ាងច្រើនឥតគណនា ៕ សំរិត


ចែករំលែក៖