ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យលួចម៉ូតូកាលពីឆ្នាំ២០១៦

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីបាត់ម៉ូតូមួយគ្រឿង​កាលពីនៅថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០១៦ វេលាម៉ោង05:00នាទីព្រឹក នៅក្នុងសណ្ឋាគាសុខាក្រុមទី13 ភូមិ4 សង្កាត់លេខ4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយកទៅបាត់នោះ ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូដែលបាត់បង់នៅគ្រានោះ ម៉ាក HONDA.C125 សេរីឆ្នាំ2015 ពណ៌ខ្មៅ លេខតួ-ម៉ស៊ីន9347574 ។

ក្រោយពីទទួលបណ្តឹងរហូតមកដល់ថ្ងៃទី27 ខែឧសភា ឆ្នាំ2017 ម៉ោង16:00នាទី កម្លាំងជំនាញប៉ុស្តិ៍សង្កាត់លេខ4 និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រាវជ្រាវឃើញម៉ូតូនៅឈ្មោះ ផុន សភា ហៅតូម៉ា( ឃាត់ខ្លួន) ភេទប្រុស​ អាយុ23ឆ្នាំ មុខរបរបុគ្គលិកសុខា រស់នៅភូមិ4 សង្កាត់លេខ4 ក្រុង-ខេត្តព្រះសីហនុ ពេលនោះកម្លាំងសមត្ថកិច្ចបានសួរនាំ ហើយគេឆ្លើយថា បានទិញពីឈ្មោះ សៀង សុខជា (ឃាត់ខ្លួន) ។ ពេលហៅឈ្មោះ សៀង សុខជា សាកសួរ គេឆ្លើយថាបានទិញពីឈ្មោះ សោម សុចាន់(រត់គេចខ្លួនទៅប្រទេសថៃ) ភេទប្រុស អាយុ31ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលទទឹង ស្រុកព្រៃនប់ ។

វត្ថុតាងចាប់យកបានម៉ូតូ HONDA.C125 សេរីឆ្នាំ2015 ពណ៌ខ្មៅ ជាម៉ូតូផលចោរកម្មខាងលើ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖