ព័ត៌មានទាន់ហេតុការណ៍៖

លោកអ្នកអាចរកទិញនាឡិកា Huawei Watch 2 Classic ក្នុងតំលៃ $370

ចែករំលែក៖

វាមានរយះពេលបីខែហើយបន្ទាប់ពីក្រុមហ៊ុន Huawei បានប្រកាសបង្ហាញពី នាឡិកា Huawei Watch 2 Classic ហើយឥឡូវនេះអ្នកអាចទិញនាឡិកាដៃទំនើបម៉ូដែល Watch 2 នៅឯសហរដ្ឋអាមេរិកបានហើយ ឯនាឡិកា Watch 2 Classic ក៏បានដាក់លក់ហើយនៅក្នុងខែមេសាកន្លងទៅមិញ។ Watch 2 Classic ពិតជាជាស្រដៀងទៅនិង Watch 2 ដែរ ព្រោះទាំងពិករម៉ូដែលនេះសុទ្ធតែ ការពារជម្រាបទឹក ជាមួយថ្ម 420mAh និង មានអេក្រង់ប្រភេទ AMOLED ទំហំ 1.2-អ៊ីញ និងដំណើរការដោយ Android Wear 2.0 ។

Watch 2 Classic ភ្ជាប់មកជាមួយតួដែក និងខ្សែស្បែកលាយកៅស៊ូ ដែលការពារកុំអោយខូចខ្សែដោយសារញើស និង មើលទៅសាកសមនឺងនឹងម៉ូតនេះ។ អ្នកអាចទិញ Watch 2 Classic នៅថ្ងៃនេះនៅឯ វេបសាយ Best Buy ឬ Amazon ក្នុងតំលៃ $ 369 ។ អ្នកត្រូវសម្រេចចិត្តអោយច្បាស់មុននឹងទិញនាឡិកានេះ ពីព្រោះវាមានតម្លៃថ្លៃចង់ស្មើនឹង iwatch របស់ Apple ទៅហើយ ៕ ហេង លក្ខិណា


ចែករំលែក៖