ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីមិនសូវស្រួលខ្លួនហើយបានទៅកោសជប់នៅហាងម៉ាស្សាមួយកន្លែង ភូមិចោមចៅ សង្កាត់ថ្នល់បំបែក ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបាននារីម៉ាស្សានៅទីនោះ បន្លំលួចលុយអស់៤៥០ដុល្លារ ដោយទុកដុល្លារខ្មោចមកវិញចំនួន២០០ដុល្លារ ។ ដោយដឹងខ្លួនទាន់ ទើបប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៧ ឃាត់ខ្លួននារីម៉ាស្សា៦នាក់យកមកសាកសួរ ។
ជនរងគ្រោះឈ្មោះសិុន ខេង ភេទប្រុសអាយុ៤៥ ឆ្នាំ ស្នាក់នៅ បុរីប៊ុនហួថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកំណើតនៅខេត្តបាត់ដំបង។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយមិនស្រួលខ្លួនរួបគាត់ ក៏បានទៅចូលឲ្យនារីម៉ាស្សាកោសខ្យល់។ ពេលចូលទៅដល់ស្រាប់តែនារីនោះឲ្យរួបគាត់ដោះខោអាវហើយយកទៅព្យូនៅជញ្ជាំងចុងជើង។ ខណៈកំពុងកោសស្រាប់តែលឺសំលេងមានមនុស្សម្នាក់ទៀត ដើរមកភ្លាមនោះរួបគាត់បានងើបមើលខោ ស្រាប់តែឃើញនៅកន្លែងដដែល តែដោយសារមិនអស់ចិត្តទើបងើបមកឆែកកាបូបមើលឃើញតែលុយដុល្លារ២០០ដុល្លារខ្មោច ទើបសួនារីម៉ាស្សានៅតែនាងប្រកែងមិនដឹក។ ក្រោយមកទើបទៅប្តឹងសមត្ថកិច្ចប៉ុស្តិចោមចៅអន្តរាគមន៍ និងឃាត់នារី៦នាក់យកទៅសាកសួរ។
ក្រោយពីឃាត់ខ្លួននារីម៉ាស្សាទាំង៦នាក់ជនរងគ្រោះសំណូមពរដោយតែនារីម៉ាស្សាសងលុយឲ្យគ្រប់ចំនួនគាត់មិនប្តឹងទេកុំឲ្យមានរឿងវែងឆ្ងាយ ទើបក្រុមនារីខាងលើព្រមសងលុយដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍ចោមចៅតែម្តង។
គួរបញ្ជាក់ថា មួយរយះនេះទិីតាំងម៉ាស្សាក្នុងសង្កាត់ចោមចៅ តែងតែលួចបន្លំដូរលុយភ្ញៀវដោយដាក់ដុល្លារខ្មោចឲ្យវិញ៕ សុខាសែនជ័យ