ព័ត៌មានទាន់ហេតុការណ៍៖

សម្លាប់មនុស្សរួចគេចខ្លួន១០ឆ្នាំ នគរបាលចាប់ខ្លួនតាមដីកា

ចែករំលែក៖

ភ្នំពេញៈ បុរសដែលគេអះអាងថាឃាតកសម្លាប់មនុស្សម្នាក់ដែល រត់គេចខ្លួនជិត១០ឆ្នាំមកហើយនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅមុខមន្ទីរពេទ្យកាលម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសដែលឃាត់ខ្លួនឈ្មោះ ប្រាក់ ខួច ហៅផុន រឹម អាយុ៦៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជួលមណ្ឌលជនពិការ ភូមិតាហែនកោះស្លា ស្រុកឈូក ខេត្តកំពត។ ចំណែកដើមបណ្ដឹង ឈ្មោះ ភន ចេក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រែតាព្រហ្ម ឃុំព្រាល ស្រុកកញ្ច្រច ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ ភន ភាន ភេទប្រុស អាយុ៤១ឆ្នាំ ភូមិប៉ាកណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពងចាម ។

សមត្ថិច្ចបានឲ្យដឹងទៀតថា ការឃាត់ខ្លួនបុរសរូបនោះ ដោយយោងតាមដីកាលេខ៣៤០ចុះថ្ងៃទី០១ខែមិថុនាឆ្នាំ២០០៤របស់លោក អ៊ុក សុវណ្ណរិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង ពីសំណុំរឿងព្រហ្មទណ្ឌលេខ១២០ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ របស់ព្រះរាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ពីបទអំពើហឹង្សាដោយចេតនា ទាក់ទិនសម្លាប់ក្មួយប្រុសខ្លួនឯងរឿងទំនាស់ដីធ្លី។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅនគរបាលប៉ុស្តិ៍ស្រះចក ដើម្បីធ្វើការទំនាក់ទំនងទៅនគរបាលខេត្តព្រៃវែងឲ្យទទួលយកចាត់ការតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖