ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ខ្វៀង ធីម៉ៃ ជនជាតិវៀតណាម មេឈ្មួញឈើគ្រញូងល្បីឈ្មោះ ធំជាងគេនៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅខ្សែបន្ទាត់ព្រំដែនស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យមកថា ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយម៉ៃ ជាជនជាតិវៀតណាមបានដាក់កម្មករឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ដោយមានមេការជាច្រើននាក់ចាំទទួលទិញ។

សព្វថ្ងៃនេះមានមេការចំនួន៦នាក់ដែលគេបានស្គាល់ច្បាស់ថា ឈ្មោះ សើ ជាមន្រ្ដីយោធាពាក់ស័ក្តិ៣នៅអង្គភាពកងពលតូចលេខ៦ប្រចាំនៅច្រករបៀងក្បាលទន្សោង, ឈ្មោះអួក, ឈ្មោះបាន, ឈ្មោះអេន ប្រមូលនៅភូមិមួយរយប្រាំ។ ច្រករបៀងអូរឫស្សី និងក្បាលអូរស្វាយ, ឈ្មោះខុម ជឿន និងលោក អ៊ឹម គឹមឡេង មេបញ្ជាការរងកងអនុសេនាធំលេខ៥ឈើទាលជ្រំ និងឈ្មោះ ចែយ៉ា។

តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា សព្វថ្ងៃយាយម៉ៃ កំពុងដេញថ្លៃប្រមូលទិញឈើគ្រញូងផ្ដាច់មុខពីឈ្មួញមានអំណាចធំៗមួយចំនួននៅស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យដោយគ្មានឈ្មួញនាក់ផ្សេងទៀត ចូលទិញបានឡើយ។ មេឈ្មួញជនជាតិវៀតណាមដ៏ល្បីឈ្មោះរូប នេះមិនត្រឹមតែអាជ្ញាធរ និងស្ថាប័នជំនាញ ឬសមត្ថកិច្ចមិនបង្ក្រាបប៉ុណ្ណោះទេ ថែមទាំងជួយការពារនៅពីក្រោយខ្នងរៀបចំអន្ទាក់ចាំចាប់នាក់កាសែត និងប៉ុនប៉ងសម្លាប់ តែមិនបានសម្រេច។ រឿងនេះបានកើតឡើងជាច្រើនករណីមក ហើយចំពោះនាក់កាសែតដែលទៅថតយករូបភាពពីឃ្លាំងស្តុកឈើគ្រញូងរបស់គេ ៕


ចែករំលែក៖