ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបុកពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហាយឡែនឌ័របើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តកាមរីហាយព្រឺតបើកបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យដាច់កាឡែកង់មុខរងការខូចខាត ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៤៦៨ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគឺ រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ និងមានប្រពន្ឋ កូនតូចរួមដំណើជាមួយ ហើយបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាផងដែរ បានធ្វើដំណើតាមបណ្ដោយផ្លូវ៤៦៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចផ្លូវលេខ១៦៣ ក៏បានបើកឆ្លងផ្លូវ តែមិនមើលស្លាកសញ្ញាចរាចរណ៍ឲ្យប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តកាមរីហាយព្រឺត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2 O -2357 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មន រួចក៏បុករថយន្តហាយឡែនឌ័រពីចហៀងក្បាលរថយន្តពេញទំហឹងបណ្ដាលឲ្យដាច់កាឡែកង់មុខផ្នែកខាងឆ្វេង ទៅមុខលេងរួច ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានចុះសម្របសម្រួលគ្នាអស់រយះពេលជាងមួយម៉ោងនៅតែមិនត្រូវរួវគ្នា ទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកវាស់វែង យករថយន្តទាំង២គ្រឿងនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ស រស្មី


ចែករំលែក៖