ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីក្មេងស្រីលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះ ឈ្មោះហ៊ុន វិសាល ភេទស្រី អាយុ០៣ឆ្នាំ ឪពុក និង ម្ដាយពុំបានគេបង្ហើបឈ្មោះ នោះទេ រស់នៅភូមិឫស្សីជៈ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយមូលហេតុ ក្មេងរងគ្រោះរត់តាមម្តាយទៅធ្វើការកម្មករ ឡក្បឿង នៅភូមិព្រៃប្រស់ ហើយក៏ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ដោយ ម្ដាយពុំបានដឹងថា កូនចុះលេងទឹកនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យលើសាកសពរួច សន្ឋិដ្ឋានថា ពិតជាលង់ទឹកមែន ពុំមានស្លាកស្នាមអ្វីផ្សេងឡើយ បន្ទាប់មកក៏ប្រគល់សាកសពឲ្យ ម្ដាយ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ប៊ុន រិទ្ធី