ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យការដ្ឋានសំណង់បឹងកក់រកឃើញជនបរទេស៩៣នាក់ សង្ស័យចូលរស់នៅកម្ពុជាខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងចម្រុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបានបន្តប្រតិបត្តិការចុះចាប់បង្រ្កាបជនអន្តោប្រវេសន៍រស់នៅ និងធ្វើការខុសច្បាប់នៅក្នុមមូលដ្ឋានខណ្ឌដូនពេញដោយឃាត់ជនបរទេសប្រុស ស្រីចំនួន៩៣នាក់ ដើម្បីបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីចុះត្រួតពិនិត្យពួកគាត់ចូលមកឆ្លងដែនក្នុងប្រទេសកម្ពុជារស់នៅនិងធ្វើការងារដោយខុសច្បាប់ ។

ក្នុងប្រតិបត្តិការនោះដែល ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសចំនួន០១គោលដៅ ស្ថិតនៅការដ្ឋានសំណង់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧នេះដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៩៣នាក់ ស្រី០៧នាក់ ក្នុងនោះ ជនជាតិ ចិនដីគោក ចំនួន ៥១នាក់/ស្រី០១នាក់ និងជនជាតិ វៀតណាមសរុបចំនួនចំនួន ៤២នាក់/ស្រី០៦នាក់

សមត្ថកិច្ចបញ្ជាក់ថាជនបរទេសគ្រប់សាសន៍ដែលឃាត់ខ្លួនពីបទលួចឆ្លងដែនចូល-ស្នាក់នៅនិងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែននិងសៀវភៅការងារបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធី ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តទៀត។

យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬល្បិចផ្សេង ទៀតដែល ផ្ទុយពីបទប្បញ្ញត្តិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននឹងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រី ភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិត ឬជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហែស ខ្វះការប្រុងប្រយត្ន័ ឬមិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹបអូស ទុកជាសម្បត្តិរដ្ឋ ៕ស តារា


ចែករំលែក៖