ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនដៃដល់ម្នាក់ប្រើដាវសាំម៉ូរ៉ៃ កាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់ទៅស្នងការខេត្តដើម្បីចាត់ការ

ចែករំលែក៖

ប៉ោយប៉ែតៈ នគរបាលក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនជនដៃដល់ម្នាក់ ប្រើដាវសាំម៉ូរ៉ៃ បង្ករបួសស្នាមទៅស្នងការខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ។

លោកអនុសេនីយ៍ឯកព្រហ្ម ពិសិទ្ធអធិការងទទួលបន្ទុកផែនព្រហ្មទណ្ឌមានប្រសាសន៏ថាៈ ជនសង្ស័យដែលបង្កហិង្សាដោយចេតនាមានឈ្មោះ វន្ត័ ញ៉ញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្រុងប៉ោយប៉ែត ។ចំណែកជនរងគ្រោះ មានឈ្មោះ យឿន យ៉ន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជនដៃដល់កាប់ចំស្មាខាងស្ដាំ ។

លោកបញ្ជាក់ថាៈ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ២០១៧ កន្លងទៅ ជនរងគ្រោះមានឈ្មោះ យឿន យ៉ន លក់អេតចាយបានប្រាក់ចំនួន១ម៉ឺនរៀល និងប្រាក់បាត់២០បាត រួចបានចូលទៅលេងល្បែងបាញ់ត្រីនៅផ្សារឡាក់គី ពេលនោះជួបជនដៃដល់ឈ្មោះ វន្ត័ ញ៉ញ ដោយឈ្មោះវន្ត័ ញ៉ញ សុំប្រាក់ពីជនរងគ្រោះមានឈ្មោះ យឿន យ៉នចំនួន២០បាត តែពេលនោះ ជនរងគ្រោះមិនបានឧ្យឲ្យ ក៏ដើរចេញទៅក្រៅបាត់ទៅ ហើយជនរងគ្រោះ បានដើរចេញទៅផ្ទះវិញ ពេលទៅដល់ផ្ទះ ដួសទឹកហួប ពេលនោះ ជនដៃដល់ ក៏ទាញដាវសាំម៉ូរ៉ៃកាប់មកលើជនរងគ្រោះចំស្មាស្ដាំ១ដាវ ដេរចំនួន៥ថ្នេរ ហើយ១ដាវទៀតចំក្បាល តែមិនមុតដោយសារជនរងគ្រោះពាក់មួក។

ក្រោយពីទទួលបានព័ត៏មាន កម្លាំងសមត្ថកិច្ចក្រុងចុះទៅដល់កន្លែងកើតហេតុ និងចាប់ឃាត់ខ្លួនជនសង្ស័យនៅចំណុចកើតហេតុ ដកហូតបានដាវសាំម៉ូរ៉ៃចំនួន៣ដើម។

ក្រោយពីសមត្ថកិច្ចសាកសួរកសាងសំណុំរឿងជនសង្ស័យបានឆ្លើយសារភាពថាៈ ខ្លួនបានប្រើប្រាស់ថ្នាំញៀនរយៈពេល២ឆ្នាំមកហើយ លុះនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ខ្លួនបានទៅឡាក់គីលេងល្បែងបាញ់ត្រី ពេលចាញ់ ខ្លួនបានសុំប្រាក់ពីឈ្មោះយឿន យ៉ន ចំនួន២០បាតយកទៅទិញបាយហួប តែមិនឲ្យ ហើយខ្លួនបានឃើញយឿន យ៉នទិញបាយហួបម្នាក់ឯង ពេលនោះខ្លួន(ជនដៃដល់)ខឹងរត់ទៅយកកាំបិតពីឈ្មោះ រុន ដែលខ្លួនបានផ្ញើទុកយកមកកាប់ ។ ក្រោយពីធ្វើសកម្មភាពសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕ វណ្ណា


ចែករំលែក៖