ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ក្របួចជាប់ និងស្វាគមន៍ម្នាក់មួយដៃបណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ហូរឈាមស្រោចពេញមុខ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព យកម៉ូតូសងកូរ៉េទៅផ្ញើ ចង់បន្លំសំបុត្រយកម៉ូតូថ្មី ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំនុចកន្លែងផ្ញើម៉ូតូក្រសួងប្រៃសនីយ៍ ផ្លូវ១០២កែង ១៣ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះសួន ប៉ុនលីភេទប្រុសអាយុ 39ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ138ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទលួច (បន្លំ សំបុត្រផ្ងេីម៉ូតូយកម៉ូតូ) និងម៉ូតូរបស់ជនសង្ស័យ សងកូរ៉េ ពណ៍ក្រហមអត់ គ្មានស្លាកលេខ ។
តាមប្រភពព័ត៌មានពីសក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក់សងកូរ៉េ ពណ៍ក្រហម បានយកទៅផ្ញើម៉ូតូនៅមុខក្រសួងប្រៃសនីយ៍ ក្បែររមណីដ្ឋានវត្តភ្នំ ហើយមួយសន្ទះក្រោយមក ពេលខ្លួនត្រឡប់មកយកម៉ូតូវិញ រូបគេបានប្រើល្បិចបន្លំយកសំបុត្ររបស់ខ្លួនដែលម៉ូតូម៉ាក់សងកូរ៉េ បែកជាយកម៉ូតូមួយគ្រឿងម៉ាក់ហុងដា សេ១២៥របស់អ្នកផ្សេងវិញ ភ្លាមនោះអ្នកទទួលផ្ញើ បានដឹងថាម៉ូតូដែលខ្លួនយកនេះមិនមែន ប្រុងចាប់ឲ្យជាប់ភ្លាមនោះជនសង្ស័យក៏បានព្យាយាមរត់ចោលម៉ូតូ ដើម្បីយករួចខ្លួន តែត្រូវអ្នករត់កង់បីកាត់ចង្កូតជួយអន្តរគមន៍ ធ្វើឲ្យជនសង្ស័យលោតមិនផុតបណ្ដាលឲ្យដួលក្បែរប៉ុស្ត៍វត្តភ្នំ ទើបប្រជាពលរដ្ឋចាប់ជាប់នាំគ្នាវាយម្នាក់មួយដៃមួយជើងរងរបួសតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍វត្តភ្នំចេញមកអន្តរគមន៍ទាន់ពេវេលា ដោយចាប់មកប៉ុស្តិ៍និងសាកសួរ ដើម្បីចាត់ការតាមច្បាប់ ៕ស តារា