ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមម្នាក់ធ្វើសកម្មភាពលួចមិនបានសម្រេច ម្ចាស់ទ្រព្យឃើញទាន់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២០ នៅផ្ទះប៊ិចប៊ីស៊ី (អូរឈើទាល) ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីប៉ុនប៉ងលួចកើតឡើងបង្កដោយជនឈ្មោះ ង្វៀង យាំងហ្វុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ និងទីលំនៅមិនពិតប្រាក បានធ្វើសកម្មភាពលួច តែមិនទាន់បានត្រូវម្ចាស់ហាងប្ដឹងសមត្ថកិច្ច ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យខាងលើនេះធ្លាប់បានចូលក្នុងបន្ទប់លេខ:D.៤ នៃផ្ទះសំណាក់ខាងលើដដែល លួចសម្ភារ របស់ជនបរទេសចំនួន៤នាក់ ឈ្មោះ SANGjO Too ភេទប្រុស ជនជាតិអូស្ត្រាលី អាយុ១៩ឆ្នាំ ទេសចរណ៍ ដោយបាត់បង់ កាបូបស្ពាយ១,ឆ្នាំងសាកទូរសព្ទ័១,សៀវភៅកំណត់ត្រា១,ទូរសព្ទ័iphone6.s1.មួយគ្រឿង និងប្រាក់ចំនួន១០០ដុល្លារ, ឈ្មោះ BASiLE TSAKONAS ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិកាណាដា ដោយបាត់បង់ កុំព្យូទរ័លែបថប់ម៉ាកASUS ពណ៌ខ្មៅមួយគ្រឿង, ឈ្មោះ EDWArD CASSEY ភេទប្រុស អាយុ19ឆ្នាំ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ ដោយបាត់បង់: ប្រាក់ចំនួន២៥០ដុល្លារ និងនាឡិកកាដៃ១គ្រឿង(មិនចាំម៉ាក) និង ឈ្មោះ ZOE FURLONG ភេទស្រី អាយុ១៩ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិអង់គ្លេស ដោយបាត់បង់:ប្រាក់ចំនួន១៥០ដុល្លារ (ជនរងគ្រោះទាំង៤នាក់បានចាកចេញពីប្រទេសកម្ពុជាអស់ហើយ) ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង កសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការបន្ត ៕ឆ្លាម សមុទ្រ


ចែករំលែក៖