ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាមន្ត្រីនៅជុំវិញខ្លួនគីម ជុងអ៊ុនតែងតែមានកូនសៀវភៅសរសេរកំណត់ហេតុគ្រប់គ្នា?

ចែករំលែក៖

ដូចជាបណ្តាមេដឹកនាំពិភពលោកដទៃទៀតដែរ លោកគីម ជុងអ៊ុនតែងតែបង្ហាញខ្លួននៅក្នុងរូបភាពកំពុងនិយាយ ពេល ត្រួតពិនិត្យទីតាំងនានា ដូចជាកសិដ្ឋាន គម្រោងអភិវឌ្ឍន៍ ឬ ទីតាំងសាកល្បងនិង ផលិតអាវុធជាដើម។

នៅពេលលោកគីម ជុងអ៊ុនបង្ហាញខ្លួន ម្តងៗ គឺមានមន្ត្រីជាន់ខ្ពស់ជាច្រើនអម ដំណើរ ហើយមន្ត្រីទាំងនោះតែងតែមាន កូនសៀវភៅកំណត់ហេតុគ្រប់ដៃ ចាំកត់ត្រានូវពាក្យពេចន៍ដែលលោកគីម ជុងអ៊ុន បាននិយាយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រប់ ពេល គ្រប់រូបភាព អ្នកនៅកៀកគីម ជុង អ៊ុន ចាំសរសេរនូវអ្វីដែលមេដឹកនាំរបស់ ខ្លួនបាននិយាយ។

លោក James Grayson អ្នកឯកទេស ស្តីពីកូរ៉េខាងជើង មកពីមហាវិទ្យាល័យ Sheffield បានបញ្ជាក់ថា ការកត់ត្រាគឺជា ប្រពៃណី មានតាំងពីជំនាន់ មេដឹកនាំគីម អ៊ីលស៊ុង មកម៉្លេះ។ ការកត់ត្រានូវសម្តីនិងការណែនាំដ៏ល្អៗពីមេដឹកនាំរបស់ខ្លួន ហើយ​ប្រសិនបើ កត់ត្រា មិនបានត្រឹមត្រូវ នោះ នឹងត្រូវប្រឈមមុខនូវលទ្ធផលអាក្រក់ អាចប្រហារជីវិតទៀតផង។

នៅពេលដែលលោកគីម ជុងអ៊ុន បាន និយាយថាត្រូវធ្វើអានេះអានោះ ហើយបើ មិនកត់ត្រាឲ្យច្បាស់លាស់ និងមិនបានធ្វើទេមន្ត្រីទទួលបន្ទុកផ្នែកនោះនឹងត្រូវ ដាក់ ទោសជាមិនខាន។

មួយវិញទៀតការកត់ត្រាគឺជាការគោរពនូវសម្តីមេដឹកនាំរបស់ខ្លួនដែលបាន និយាយ មកគ្រប់ម៉ាត់គឺ មន្ត្រីទាំងអស់ត្រូវតែចងចាំទុកហើយធ្វើតាម បើធ្វេសប្រហែសនឹងមាន ទោសជាមិនខាន៕ ម៉ែវ សាធី


ចែករំលែក៖