ព័ត៌មានទាន់ហេតុការណ៍៖

Wacom អភិវឌ្ឍបុិច Stylus ថ្មីប្រសើរប្រព័ន្ធប្រតិបត្តិការ Windows 10 និង iOS 12

ចែករំលែក៖

Wacom បានណែនាំបុិច stylus ថ្មីចំនួនពីរប្រភេទក្នុងថ្ងៃនេះ គឺមួួយសម្រាប់ Windows 10 និង មួយទៀតសម្រាប់ iOS 12 ។ Bamboo Ink , Windows Ink stylus ត្រូវបានរចនាឡើងសម្រាប់ការសរសេរ, ទោះបីជាវាបានភ្ជាប់មកជាមួយចុងបុិចបីផ្សេងគ្នា វាមានសភាពទន់ មធ្យមនិងរឹងមាំដែលមានអារម្មណ៍ថាខុសគ្នា។ ប៊ិចនេះធ្វើការជាមួយនឹងឧបករណ៍ Windows ជាច្រើនដែល Wacom នឹងចុះបញ្ជីនលើបណ្តាញអនឡាញ។ ពួកគេអាចប្រើប៊ិចដើម្បីធ្វើអន្តរកម្មជាមួយ Edge browser, navigate windows, write in text boxes, navigate, scroll, និង select text ។

Wacom ក៏បានផ្គត់ផ្គង់សំរាប់អ្នកប្រើប្រព័ន្ធប្រតិបត្តិការ iOS ផងដែរ។ Bamboo Sketch មានសម្រាប់ sketching ឬគូរនៅលើ iPad ឬ iPhone បានទៀតផង ។ វាប្រើជាមួយប៊្លូធូសនិង pressure sensitive និង ប្រើបាន 15 ម៉ោងក្នុងការសាកថាមពលថ្មមួយដង។ បុិច Stylus ទាំងពីរនេះនឹងដាក់លក់ក្នុងតំលៃ $79.95 ដែលអាចរកបាននៅក្នុងវេបសាយរបស់ Wacom , Best Buy និងអ្នកលក់រាយផ្សេងទៀតដែលកំពុងចាប់ផ្តើមដាក់លក់នៅក្នុងខែមិថុនា ៕ ហេង លក្ខិណា


ចែករំលែក៖