ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន​ នគរវត្តចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា

ចែករំលែក៖

ភ្នំពេញ ៖ មហាជនសោកស្តាយចំពោះ មរណភាពរបស់លោក អ៊ិត សេដ្ឋា ពិធីករល្បីឈ្មោះជាច្រើនឆ្នាំលោក អ៊ិត សេដ្ឋា បានទទួលមរណភាពកាលពីម៉ោង២ល្ងាចថ្ងៃទី ០៤ ខែមិថុនានេះបន្ទាប់ពីក្រុមការងារញ្ជូនទៅសង្គ្រោះមិនបានប៉ុន្មានម៉ោងផង។

ក្នុងនេះដែរអគ្គនាយិកាមជ្ឈបណ្ឌលព័ត៌មាននគរវត្តបានចូលរួមជួយជាបច្ច័យដើម្បីជាការចូលរួមចំណែករំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

ភ្នាក់ងារសារព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាននគរវត្ត បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពពិធីករល្បីឈ្មោះលោក អ៊ិត សេដ្ឋា ដែលបានស្លាប់បាត់បង់ជីវិតដោយរោគាពាទកាលពីល្ងាចថ្ងៃទី៥ខែមិថុនានេះនៅក្នុងបរិវេណវត្តឧត្តរាវត្តី ខណ្ឌឬស្សីកែវ ដែលជាថ្ងៃបូជាសពផងដែរ។ ភ្នាក់ងារយើងក៏បានធ្វើការផ្តាំផ្ញើសារំលែកទុក្ខដ៏ក្រៀមក្រំជូនគ្រួសារសពដែលបាត់បង់កូន និងឪពុកជាទីស្រលាញ់ និងជាជំហរសម្រាប់ក្រុមគ្រួសារ។

គួរបញ្ជាក់ដែរថាលោកអ៊ិត ស៊ីថាមានពីជំងឺទឹកនោមផ្អែម និងថ្លើមធ្វើទុក្ខខ្លាំងរហូតសន្លប់បាត់បង់ស្មារតី រហូតស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យនិងបន្សល់ការសោកស្តាយខ្លាំងពីសំណាក់មហាជន។ មរណភាពរបស់លោកអ៊ិត សេដ្ឋា បានធ្វើឲ្យសិល្បកររួមអាជីពមហាជនសោកស្តាយជាខ្លាំង។

អ្វីដែលកាន់តែសង្វេកគឺលោកបានបន្សល់ទុកនូវកូនប្រុសពិការជើងម្នាក់ កូនស្រីម្នាក់ និងម្តាយចាស់ជរាម្នាក់ក្នុងបន្ទុកនិងកំពុងស្នាក់នៅផ្ទះជួលមួយកន្លែងជិតស្ថានីយទូរទស្សន៍ CTN ៕ វឌ្ឍនា


ចែករំលែក៖