ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ និងមន្ដ្រីក្រោមឱវាទ នាំយកអំណោយសប្បុរសធម៌ ចែកជូនសហគមន៍ខ្មែរឥស្លាម ៤៥០គ្រួសារ មកពី៣ខេត្ដ សម្រាប់ពិធីបួសរ៉ាម៉ាឌន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និង មន្ដ្រី ក្រោមឱវាទ បាននាំយកអំណោយ មនុស្សធម៌ ចែកជូនបងប្អូន ប្រជាពលរដ្ឋខ្មែរឥស្លាម មកពីសហគមន៏ ៤៩ភូមិ ចំនួន៤៥០គ្រួសារ ក្នុងខេត្ដ ៣ គឺ កំពង់ចាម ,ត្បូងឃ្មុំ និងក្រចេះ ក្នុងឱកាសពិធីខែបួសរ៉ាម៉ាឌន កាលពីថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៧ ស្ថិតនៅទីតាំងភូមិទី១៣ ស្រុកកោះសូទិន ខេត្ដកំពង់ចាម ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ អំណោយ សប្បុរសធម៌ ដែលយកមក ចែកជូនបងប្អូន នាពេលនេះរួមមានប្រពន្ធ័ អំពូលសូឡា សម្រាប់បំពាក់បំភ្លឺនៅវិហារឥស្លាមចំនួន៩ភូមិ ក្នុងនោះ៣ភូមិ នៅខេត្តក្រចេះ ៣ភូមិនៅខេត្តត្បូងឃ្មុំ និង ៣ភូមិទៀតនៅខេត្តកំពង់ចាម។ និងមានអំណោយផ្នែកប្រព័ន្ឋឃោសនស័ព្ទ (មេក្រូ) ចែកជូនវិហារឥស្លាម៤៩ភូមិ សម្រាប់ខេត្តទាំង៣ខាងលើ ព្រមទាំងកញ្ចប់អាហារគ្រឿងទេស មួយចំនួនទៀត ចែកជូនបងប្អូន ក្នុងឱកាសបុណ្យខែបួសរ៉ាម៉ាឌន ចំនួន៤៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ,អង្ករ២៥គីឡូក្រាម ,ស្ករសរ២គីឡូក្រាម ទឹកដោះគោ២កំប៉ុង ,ទឹកសេរ៉ូ១ដប ,តែ២កញ្ចប់,សាគូ១គីឡូក្រាម និង ឧបត្ថម្ភជាថវិកា ស្រាយបួសរៀងរាល់ល្ងាចរយៈ ពេល មួយខែរ៉ាម៉ាឌន។ សរុបជាថវិកា ដែលបានធ្វើការឧបត្ថម្ភនាពេលនេះ គឺ ចំនួនសរុប ៥៦.៦០៣.០០០ រៀល (ហាសិបប្រាំមួយលាន ប្រាំមួយសែន និងបីពាន់រៀល)។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ៖ ក្នុងឱកាសពិធីបួសរ៉ាម៉ាឌន សូមបង្អូនបានប្រកបទៅដោយភាពសម្បូរសមប្បាយ និង មានឱកាសដើម្បីបានសាងនូវអំពើរកុសល្សផលបុណ្យអោយកាន់តែច្រើន ជាពិសេសក្នុងពិធីបួសរ៉ាម៉ាឌន សហគមន៍មុស្លិមត្រូវបួសទាំងកាតតមអាហារនិងទឹករយៈពេលប្រមាណ១៤ម៉ោងរៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែ ហើយក្នុងនោះក៏ត្រូវបន្ថែមការកសាងទង្វើល្អកាន់តែច្រើន ជាមួយក្រុមគ្រួសារ សាច់ញាតិ អ្នកជិតខាង និងអ្នក្នុងសហគមន៍តែមួយ ជាពិសេសត្រូវធ្វើជាបុគ្គលល្អនិងមានន័យសម្រាប់សង្គមជាតិទាំងមូល ត្រូវចូលរួមរាល់សកម្មភាពនានាក្នុងសហគមន៍ លះបង់ទាំងកម្លាំងកាយចិត្តដើម្បីបម្រើការងារនានាសម្រាប់សហគមន៍។ លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកពីភាពជឿនលឿន និង ការរីកចំរើនរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលធ្វើប្រជាពលរដ្ឋបានរួមរស់សម្បូរ សប្បាយ សន្តិភាព សេរីភាព និង គ្មានការរើសអើង។

លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកពីគុណបំណាច់សមស្របបំផុត ដែលប្រជាពលរដ្ឋកម្ពុជា ព្រមទាំងសាសនិកឥស្លមផងដែរ ត្រូវបន្តគាំទ្រ និងគុណជានិច្ចជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខិតខំ កសាងប្រទេស ជាតិពីបាតដៃទទេ មកទទួលបាននូវអ្វីៗគ្រប់បែបយ៉ាង ជាពិសេស សហគមន៍ឥស្លាមក៏ត្រូវបាន រាជរដ្ឋាភិបាល ផ្តល់សមិទ្ឋផលនានា មិនអាចកាត់ថ្លៃបាន ថែមទាំងបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងក្លាជាទីបំផុត ជាគម្រូសម្រាប់ ប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិគួរយកចិត្ដទុកដាក់ និងយក តម្រាប់តាមប្រទេសកម្ពុជា ផងដែរ ៕ សំរិត


ចែករំលែក៖