ភ្នំពេញ៖ ឯកសារដ៏សំខាន់មួយដែលជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាអះអាងពីការ ទទួលបានជោគជ័យដ៏ធំធេងលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង៧០ភាគរយនិង ដាក់ផែនការជំរុញការពង្រីកសមាជិកបក្សបន្ថែមទៀតពង្រឹងសាមគ្គីភាពដើម្បីបង្កើនសន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះទៅថ្នាក់ មូលដ្ឋានសំដៅឈានឆ្ពោះទៅកាន់ជ័យ ជម្នះរឹតតែធំធេងជាងនេះថែមទៀតសម្រាប់ ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ ។
នៅក្នុងលិខិតបែកធ្លាយនោះគណបក្ស ប្រជាជនកម្ពុជាបានធ្វើសេចក្តីណែនាំស្តីពីកិច្ចការជាអាទិភាពមួយចំនួនចំពោះមុខ ក្រោយពីទទួលបានជោគជ័យដ៏ធំធេងពីការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ ឆ្នាំ២០១៧ ដោយចេញផ្សាយកាលពី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីណែនាំដែលចុះហត្ថ លេខាដោយប្រធានគណបក្សប្រជាជន កម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាងច្បាស់ថា«ផ្នែកលើលទ្ធផលបឋមនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួល បានតំណែងជាមេឃុំ ចៅសង្កាត់សរុបជាង ១.១៥០ ស្មើនឹងជាង៧០ភាគរយលើឃុំ-សង្កាត់សរុបទូទាំងប្រទេសចំនួន១.៦៤៦ ឃុំ-សង្កាត់ និងទទួលបានអាសនៈក្រុម ប្រឹក្សាឃុំ-សង្កាត់ចំនួនប្រមាណ៦.៥១២ អាសនៈ ស្មើនឹងប្រមាណ៥៦,២៧ភាគរយ លើអាសនៈសរុបទូទាំងប្រទេសចំនួន ១១.៥៧២។ បើគិតជាចំនួនសំឡេងឆ្នោត សរុបទូទាំងប្រទេសគណប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតប្រមាណជាង ៣.៥០០.០០០សំឡេង ស្មើនឹងប្រមាណ៥១ភាគរយនៃសន្លឹកឆ្នោតបានការសរុប»។
ឯកសារផ្ទៃក្នុងបែកធ្លាយនោះបានឲ្យ ដឹងថា គណបក្សប្រជាជនកម្ពុជាបានវាយតម្លៃជារួមអំពីលទ្ធផលបោះឆ្នោតឆ្នាំ ២០១៧នេះគឺជាជោគជ័យដ៏ធំធេងរបស់ គណបក្សដែលស្តែងឡើងតាមរយៈចំណុច មួយចំនួននៅក្នុងសេចក្តីណែនាំដូចខាង ក្រោម៖
ផ្អែកលើលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ គណបក្សប្រជាជនកម្ពុជាទទួល បានតំណែងជាមេឃុំ ចៅសង្កាត់សរុប ចំនួនជាង១.១៥០ ស្មើនឹង៧០ភាគរយ លើឃុំ-សង្កាត់សរុបទូទាំងប្រទេសចំនួន ១.៦៤៦ឃុំ-សង្កាត់ និងទទួលបានអាសនៈ សរុបទូទាំងប្រទេសចំនួន១១.៥៧២។ បើ គិតជាចំនួនសំឡេងឆ្នោតសរុបទូទាំង ប្រទេសគណបក្សប្រជាជនកម្ពុជាទទួល បានសំឡេងឆ្នោតប្រមាណជាង ៣.៥០០.០០០សំឡេង ស្មើនឹងប្រមាណ ៥១ភាគរយនៃសន្លឹកឆ្នោតបានការសរុប។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលវាយតម្លៃជារួមថា លទ្ធផលខាង លើនេះគឺជាជោគជ័យដ៏ធំធេងរបស់គណ បក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៧នេះ ដែលស្តែងឡើងតាមរយៈ ចំណុចមួយចំនួនដូចខាងក្រោម៖
ទី១-គណបក្សប្រជាជនកម្ពុជានៅតែ បន្តគ្រប់គ្រងតំណែងមេឃុំ ចៅសង្កាត់ ចំនួនជាង១.១៥០ ស្មើនឹងជាង៧០ភាគ រយ ឬជាង២/៣នៃឃុំ-សង្កាត់សរុបទូទាំង ប្រទេសចំនួន១.៦៤៦ឃុំ-សង្កាត់ ចំណែក ឯគណបក្សដទៃទទួលបានតំណែងមេឃុំ ចៅសង្កាត់ប្រមាណត្រឹម៣០ភាគរយ ឬ ក្រោម១/៣ប៉ុណ្ណោះនៃតំណែងមេឃុំ ចៅ សង្កាត់ទូទាំងប្រទេស។ លទ្ធផលនេះគឺជា ជោគជ័យមិនអាចប្រកែកបានសម្រាប់ គណបក្សប្រជាជនកម្ពុជា។ បើយកលទ្ធ ផលនៃការបោះឆ្នោតឆ្នាំ២០១៣ដែលជា ការបោះឆ្នោតចុងក្រោយគេ មុនការបោះ ឆ្នោតឆ្នាំ២០១៧នេះមកគណនាបែងចែក ជាចំនួនអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់វិញ គណបក្សប្រជាជនកម្ពុជាត្រូវទទួលបាន តំណែងមេឃុំ ចៅសង្កាត់ត្រឹមចំនួន ១.០២០ប៉ុណ្ណោះ ហើយគណបក្សដទៃ ត្រូវទទួលបានតំណែងមេឃុំ ចៅសង្កាត់ យ៉ាងហោចណាស់ចំនួន៦១២។ លទ្ធផល ខាងលើនេះបង្ហាញច្បាស់អំពីកំណើននៃ ចំនួនមេឃុំ ចៅសង្កាត់ដែលគណបក្ស ប្រជាជនកម្ពុជាទទួលបានដោយប្រៀប ធៀបទៅនឹងលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៣ ហើយលទ្ធផលនេះក៏បានធ្វើឲ្យក្តី ស្រមៃ និងមហិច្ឆតាចង់គ្រប់គ្រងឃុំ-សង្កាត់ ភាគច្រើននៅទូទាំងប្រទេសរបស់គណ បក្សដទៃបានទទួលបរាជ័យផងដែរ។
ទី២-ជាមួយនឹងចំនួនអាសនៈរបស់ ក្រុមប្រឹក្សាឃុំ-សង្កាត់ដ៏ច្រើនលើសលប់ របស់ខ្លួន គណបក្សប្រជាជនកម្ពុជានឹងនៅ តែបន្តដឹកនាំស្ថាប័នព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជាដដែល។ គ្រប់គ្នានៅចាំ បានថា មហិច្ឆតានយោបាយដ៏រវើរវាយ របស់គណបក្សដទៃក្នុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតគឺការដណ្តើមគ្រប់ គ្រងស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជាដើម្បីឡើងធ្វើជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ក្នុងពេលដែលព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះរាជអវត្ត មានពីព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលទ្ធ ផលខាងលើនេះបានបំផ្លាញចោលទាំង ស្រុងនូវមហិច្ឆតានយោបាយដ៏រវើរវាយ នេះនិងបានធ្វើឲ្យគណបក្សនោះបាក់ អំនួត និងទទួលបរាជ័យយ៉ាងដំណំ ។
ទី៣-នៅក្របខ័ណ្ឌទូទាំងប្រទេសគណ បក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះ យ៉ាងធំធេងដោយចំនួនសន្លឹកឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស បានកើនឡើងពីចំនួន៣.២៣៥.៩៦៩ សំឡេងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ដល់ចំនួនជាង៣.៥០០.០០០សំឡេង ពោលគឺបានកើនឡើងប្រមាណ៣០ម៉ឺន សំឡេងដែលគ្មានគណបក្សណាមួយក្នុង ការបោះឆ្នោតឆ្នាំ២០១៧នេះមានចំនួន សំឡេងកើនឡើងយ៉ាងសន្ធឹកសន្ធាប់បែប នេះដូចគណបក្សប្រជាជនកម្ពុជាឡើយ បើប្រៀបធៀបជាមួយនឹងការបោះឆ្នោតឆ្នាំ២០១៣ ខណៈដែលមានមេគណបក្សខ្លះ បានអួតអាងថា ខ្លួននឹងទទួលបានសំឡេង ឆ្នោតគាំទ្រក្នុងការបោះឆ្នោតឆ្នាំ២០១៧ នេះយ៉ាងតិច៦០ភាគរយ។ ទន្ទឹមនេះការ កើនឡើងនៃសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹក សន្ធាប់បែបនេះបានធ្វើឲ្យគណបក្សប្រជា ជនកម្ពុជាឈ្នះដាច់គណបក្សមានសំឡេង គាំទ្រលំដាប់ទី២រហូតដល់ទៅប្រមាណ ៥០ម៉ឺនសំឡេងដែលជាចំនួនដ៏ច្រើន បើ ប្រៀបធៀបនឹងលទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០១៣។
ទី៤-ផ្អែកតាមចរិត ខ្លឹមសារ និងរូបភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៧ដែលមានភាពទូលំទូលាយទូទាំង ប្រទេស ហើយប្រធានគណបក្សនយោ បាយនីមួយៗបានចេញមុខដឹកនាំយុទ្ធនា ការដោយផ្ទាល់គឺបានធ្វើឲ្យការបោះឆ្នោត មានលក្ខណៈដូចគ្នាទៅនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្ររួចទៅហើយ។ ក្នុងន័យនេះបើយកលទ្ធផលឆ្នាំ២០១៧ នេះទៅបែងចែកជាអាសនៈនៅរដ្ឋសភា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន ៧១អាសនៈដែលតួលេខនេះបានកើន ឡើងចំនួន៣អាសនៈបន្ថែមទៀតលើ អាសនៈចំនួន៦៨ដែលគណបក្សប្រជា ជនកម្ពុជាទទួលបានក្នុងការបោះឆ្នោតឆ្នាំ ២០១៣កន្លងទៅ។ លទ្ធផលនេះបាន បង្ហាញយ៉ាងច្បាស់អំពីសន្ទុះនៃកំណើនការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាដែល ជាសូចនាករដ៏រឹងមាំបង្ហាញពីជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះ ឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលសូមសម្តែងនូវការកោតសរសើរ ដ៏ស្មោះស្ម័គ្រប្រកបដោយកតញ្ញុតាធម៌ដ៏ ជ្រាលជ្រៅបំផុតជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាក្រុម ការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន និង ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រីជាថ្នាក់ដឹកនាំគណបក្សថ្នាក់ក្រោម ជាតិ ព្រមទាំងសមាជិកសមាជិកាបក្សទាំង អស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំង កាយចិត្ត និងបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជោគជ័យរបស់គណបក្ស ប្រជាជនកម្ពុជា។ ជាមួយនឹងជ័យជម្នះដ៏ ត្រចះត្រចង់នេះគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាលសូមណែនាំដល់ក្រុម ការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន និង គណៈកម្មាធិការគណបក្សគ្រប់លំដាប់ ថ្នាក់ត្រូវយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ លើកិច្ចការមួយចំនួនចំពោះមុខដូចខាង ក្រោម៖
១-ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវ សេចក្តីណែនាំនេះ ជាពិសេសជ័យជម្នះដ៏ ត្រចះត្រចង់របស់គណបក្សក្នុងការបោះ ឆ្នោតឆ្នាំ២០១៧ឲ្យបានដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិកាបក្ស នៅតាមបណ្តាមូលដ្ឋានរបស់ខ្លួនដើម្បី លើកទឹកចិត្ត និងជំរុញបង្កើនសន្ទុះនៃការ គាំទ្រគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខឲ្យទទួលបានជោគ ជ័យកាន់តែធំធេងជាងនេះថែមទៀត។
២-ជំរុញការចុះមូលដ្ឋានឲ្យបានសកម្ម នៅគ្រប់ទីកន្លែង សំដៅដោះស្រាយការ លំបាកនានាជូនប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន ជាពិសេសពង្រឹងរក្សាគុណភាព គ្រួសារបក្សនៅតាមភូមិ ឃុំ តាមរយៈការ ចុះជួបជាប្រចាំដើម្បីធានាថា “សមាជិក បក្សមួយរូបគឺជាសន្លឹកឆ្នោតគាំទ្រមួយ សន្លឹកសម្រាប់គណបក្សប្រជាជនកម្ពុជា”។
៣-ជំរុញការពង្រឹងសមាជិកបក្សបន្ថែម ទៀត ជាពិសេសក្នុងចំណោមយុវជនដើម្បី បង្កើនសន្ទុះនៃការគាំទ្រគណបក្សប្រជា ជនកម្ពុជាសំដៅឈានឆ្ពោះទៅកាន់ជ័យ ជម្នះកាន់តែធំធេងជាងនេះថែមទៀត សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
៤-ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃ ក្នុងបក្សឲ្យបានរឹងមាំ និងល្អប្រសើរ ជា ពិសេសនៅថ្នាក់មូលដ្ឋានសំដៅធានារក្សា បាននូវកម្លាំងស្នូល និងកម្លាំងពិតរបស់ គណបក្សនៅថ្នាក់មូលដ្ឋាន ។
ទទួលបានសេចក្តីណែនាំនេះសូម សម្តេច ឯកឧត្តម លោកជំទាវ ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយរាជធានី ខេត្ត និងឯកឧត្តម លោកជំទាវប្រធានគណៈ កម្មាធិការគណបក្សរាជធានី ខេត្ត ក្រសួង ស្ថាប័ន ចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធ ភាពខ្ពស់ ៕ ហេង សូរិយា