ព័ត៌មានទាន់ហេតុការណ៍៖

ករណីបាញ់សម្លាប់មន្ត្រីអាជ្ញាធរបឹងទន្លេសាបនៅសង្កាត់កាកាបស្ងាត់ឈឹង

ចែករំលែក៖

ភ្នំពេញ៖ តើករណីឃាតកម្មបាញ់សម្លាប់មន្ត្រីអាជ្ញាធរបឹងទន្លេសាបសមត្ថកិច្ចស្រាវជ្រាវដល់ណាហើយមកដល់ពេលនេះ? ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះទទូចសុំឲ្យសមត្ថកិច្ចពន្លឿនការ ស៊ើបអង្កេតវែកមុខជនដៃដល់ចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់ ។

សាច់ញាតិរបស់ជនរងគ្រោះបានលើកជាសំណួរថា ការស៊ើបអង្កេតលើការបាញ់ ប្រហារសម្លាប់ឈ្មោះ សឿង ផានិត ហាក់មានសភាពស្ងប់ស្ងាត់ដែលមកដល់ពេលនេះមិនទាន់មានតម្រុយនៃការវែងមុខ ឃាតកនៅឡើយទេ ។ តើអាជ្ញាធរសើុប អង្កេតករណីបាញ់មន្ត្រីធនធានទឹកនេះ ដល់ណាហើយ?

សាច់ញាតិជនរងគ្រោះបានបន្តថា ភាពយឺតយ៉ាវក្នុងការស៊ើបអង្កេតអាចបង្កជា ឱកាសឲ្យជនបង្ករត់គេចខ្លួននិងបង្ហាញពីអសន្តិសុខនៅក្នុងសង្គមខ្មែរធ្វើឲ្យប្រជា ពលរដ្ឋខ្មែរកាន់តែភ័យខ្លាច និងព្រួយបារម្ភចំពោះសុខសុវត្ថិភាពផងដែរ។ ក្រោយពេល កើតឃាតកម្មនេះហើយក្រុមគ្រួសារជនរង គ្រោះជាពិសេសឪពុកម្តាយនៅតែមានការព្រួយបារម្ភដរាបណាឃាតកមិនត្រូវបានវែក មុខ ព្រោះខ្លាចឃាតកធ្វើសកម្មភាពគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគាត់ ។

សាច់ញាតិជនរងគ្រោះរំពឹងថា កង កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធ ហត្ថក៏ដូចជាកម្លាំងនគរបាលក្រសួងមហាផ្ទៃនឹងស្វះស្វែងស៊ើបអង្កេតស្វែងរកឃាតក ពិតចាប់យកមកផ្តន្ទាទោសផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្រោមដំបូលសុខសន្តិភាពរបស់ប្រទេសជាតិក៏ ដូចជាគំរាមដល់ជនទាំងឡាយដែលចូលចិត្តសម្លាប់ជីវិតជនដទៃដោយមិនខ្លាចញញើតច្បាប់ ព្រោះតែអំណាចទឹកប្រាក់របស់ពួកគេនោះ។

គួររំលឹកថា លោក សឿង ផានិត អាយុ ២៨ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យអនុប្រធានការិយាល័យនីតិកម្ម អាជ្ញាធរបឹងទន្លេសាបត្រូវបានឃាតកបាញ់ ចំនួន៣គ្រាប់កាលពីយប់ទី១៣ ខែឧសភា ឆ្នាំ២០១៧ ពេលកំពុងជិះរថយន្តបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ធ្លាប់បានបញ្ជាក់ថា ករណីឃាតកម្មបាញ់ប្រហារនេះជារឿង គំនុំមិនមែនជាករណីប្លន់នោះទេ។ នៅ ពេលនេះកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលក្រសួងមហាផ្ទៃកំពុង តែសហការគ្នាស៊ើបអង្កេតយ៉ាងខ្លាំងលើ ករណីឃាតកម្មមួយនេះ ៕ ហេង នរិន្ទ្រ


ចែករំលែក៖