ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ចូលរួមបរិច្ចាកឈាមក្នុង ទិវាបរិច្ចាគឈាមពិភពលោក ១៤ មិថុនា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រលប់ថ្ងៃទី១១ ខែមិថុនា សូមបងប្អូនប្រជាពលរដ្ឋ និងយុវជនបន្តចូលរួម បរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្សនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ។

សម្តេចតេជោបញ្ជាក់ថា៖ «សូមអរគុណប្រជាពលរដ្ឋ ជាពិសេសយុវជនយុវនារី ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ឋនាការ ជិះកង់បរិច្ចាគឈាមកាលពីព្រឹកមិញនេះ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ និងយុវជនបន្តចូលរួម បរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្សនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កុំបីខាននៅក្នុងទិវាបរិច្ចាគ ឈាមពិភពលោក។ មានបងប្អូនអ្នកជំងឺជាច្រើន រួមទាំងកុមារតូចៗកំពុងត្រូវការឈាមសង្រ្គោះបន្ទាន់។ សូមបងប្ងូនប្រជា ពលរដ្ឋចូលរួមទាំងអស់គ្នា។

ទិវាបរិច្ចាគឈាមពិភពលោកឆ្នាំនេះ គឺនឹងធ្វើនៅទីតាំងអគារថ្មីនៃនៅមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជិត មន្ទីរពេទ្យរុស្សី។ យើងសង្ឃឹមថានឹងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ៦០០នាក់។

សូមប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី គ្រឹះស្ថានសាធារណៈ សកលវិទ្យាល័យ ក្រុមហ៊ុនឯក ជននានា ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា។ កម្ពុជាត្រូវការឈាម២០០ប្លោក ក្នុងមួយថ្ងៃៗដើម្បីជួយ សង្គ្រោះជីវិតមនុស្ស» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖