ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៥នាក់ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពន់ឃាត់ខ្លួនពីបទប្លន់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង​១៨និង៣០នាទី កុមារារងគ្រោះម្នាក់មានឈ្មោះ ស៊្រាង វាសនាធិរិទ្ធ បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១DJ ១២៩៦​​​ ទៅទិញភេសជ្ជៈ នៅភូមិសន្សំកុសលទី៥​ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ​។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូម៉ូតូម៉ាកនិច ពណ៌ផ្កាឈូកមិនចាំស្លាកលេខ​ បានមកធ្វើសកម្មភាពស្ទាក់ដណ្តើមយកម៉ូតូពីកុមាររងគ្រោះ បណ្តាលអោយកុមាររងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសដាច់រលាត់ស្បែកជើងខាងឆ្វេង រួចជនសង្ស័យបានលើកយកម៉ូតូជិះគេចខ្លួនបាត់។ លុះមកដល់ម៉ោង ២០និង០០នាទីថ្ងៃដដែល ឪពុករបស់កុមាររងគ្រោះ ឈ្មោះ ជិន ប៊ុនស៊្រាង បានមកដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលបឹងទំពន់ ដើម្បីអោយជួយស្រាវជ្រាវរកម៉ូតូមកវិញ ។ លុះមកដល់ម៉ោង៨និង០០ព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរ​បាលខណ្ឌមានជ័យ​ សហការជាមួយកំលាំងប៉ុស្តិ៍បឹងទំពន់​​​ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងបន្ត​ការប្រតិបត្តិការរហូតដល់ម៉ោង១៦និង៣០នាទី រសៀលថ្ងៃដដែលទើបឃាត់ខ្លួនបាន៣នាក់ទៀតមកសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពន់ ។ ជនសង្ស័យទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ

១- ឈ្មោះ សា អីុ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងបុរីសំបួរមាស

២- ឈ្មោះ សៅ សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៨​ក្រុមទី១១​ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

៣- ឈ្មោះ ភី ចាន់ធឿន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ

៤- ឈ្មោះ រឿង ភារិន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

៥- ឈ្មោះ​ រឿង ភារុណ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

បន្ទាប់មកនៅព្រលប់ថ្ងៃដដែលសមត្ថកិច្ចបានរកឃើញស្លាកលេខម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យគាស់ចេញពីម៉ូតូ​ លាក់ទុកក្នុងផ្ទះ នៅម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ក្បែរប្រឡាយទឹកស្អុយ និងបន្តការស្រាវជ្រាវរកម៉ូតូទៀត។​ រីឯជនសង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ តាឡឹម


ចែករំលែក៖