ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងការិយាល័យការពារ និងអន្តរាគមន៍ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លរក្រាម បង្ក្រាបករណីក្រុមក្មេងទំនើង ខណៈដែលពួកគេកំពុងជិះម៉ូតូបង្ហោះបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវ៦០ម៉ែត្រ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់រួចធ្វើតេស្តិ៍ទឹកនោម នៅហ្នឹងកន្លែង ឃើញមានសារធាតុញៀន ក៏បញ្ជូនយកមកសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត។
ហេតុការណ៍ឃាត់ខ្លួនក្រុមញៀនថ្នាំនេះ ធ្វើឡើងនៅវេលាម៉ោង២០ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមផ្លូវស្ពាននាគ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមប្រភពពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឱ្យប្រាប់នៅព្រឹកថ្ងៃទី១២ខែមិថុនានេះថា ដោយយោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបាន០៥នាក់ ក្នុងនោះមាន៖
ទី១/ឈ្មោះ ស ឡុង ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅ ភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី២/ឈ្មោះផុសផាន់នីភេទប្រុសអាយុ២៧ឆ្នាំមុខរបរធ្វើស្រែទីលំនៅភូមិត្រពាំងទឹមឃុំកណ្តែកស្រុកប្រាសាទបាគងខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៣/ ឈ្មោះ ហ៊ួត ប៊ុនតុងភេទប្រុស អាយុ២០ឆ្នាំមុខរបរគ្មានទីលំនៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៤/ឈ្មោះ សាង កក្កដា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិត្រពាំងទឹមឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) និង ទី៥/ឈ្មោះ រៃ លីន ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ បើកឡានដឹកដី ទីលំនៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)។ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញបាន ដកហូតទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០៣ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ៤នាក់ និងវត្ថុតាង បញ្ជូនទៅតុលាការ និងម្នាក់ទៀត កម្លាំងជំនាញបានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសប្បទាអ្នកញៀនគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំកែប្រែ៕ ប៊ុន រិទ្ធី