ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន៣នាក់រួមទាំងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង២២និង១០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧​ នៅចំណុចមុខក្លឹបមិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ ឈ្មោះលី ប៉ាលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគោកបញ្ជាន់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី២ ឈ្មោះឈាន ចាន់ណា ភេទប្រសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ខេត្តព្រៃវែង។

ជនសង្ស័យទី៣ ឈ្មោះរ៉េន វណ្ណះ ហៅកាក់ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានដកហូត ក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ថង់តូច ។

សមត្ថកិច្ចបានអោយដឹងថា​ នៅមុនពេលកើតហេតុវេលាម៉ោង២២និង១០នាទី កម្លាំងកងអន្តរាគមន៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការជិះដើរល្បាតការពារក្នុងភូមិសាស្ត្រស្មុកស្មាញ លុះជិះមកដល់មុខក្លឹប មិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ ទីឈ្មោះ លីប៉ាលី និងឈ្មោះ ឈាន ចាន់ណា ឈរនៅទីងងឹតមុខក្លឹបមិណាយ ទើបកម្លាំងមានការសង្ស័យបានហៅហើយធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លាចំនួន៣កញ្ចប់ ក្រោយមក សមត្ថកិច្ចបានសាកសួរ ជនសង្ស័យទាំងនាក់បានប្រាប់ថាថ្នាំញៀនទាំង៣កញ្ចប់ថង់តូចនេះពួកខ្លួនយកពីឈ្មោះ រ៉េន វណ្ណៈ ហៅកាក់ ទើបសមត្ថកិច្ចបានទៅឃាត់ខ្លួនឈ្មោះ រ៉េន វណ្ណៈ ហៅកាក់ រួមនឹងជនសង្ស័យទាំង២នាក់ មកកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកំលាំងអន្តរាគមន៍បញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញ នគរបាលយុត្តិធម៌ដើម្បីបន្តអនុវត្តតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖