ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចគោយន្តកន្រ្តៃបានសម្រេចរួចគេចខ្លួនបាត់នគរបាលបានត្រឹមស្រាវជ្រាវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមចោរសង្ស័យជិះរថយន្តកាមរីដើរធ្វើសកម្មភាព លួចសម្ភារ និងទ្រព្យសម្បាតិប្រជាជាពលរដ្ឋ ជាក់ស្តែងគោយន្តកន្រ្តៃចំនួន ០១គ្រឿងត្រូវបានលួចបានសម្រេច សមត្តកិច្ចនគរបាលបានត្រឹមនាំគ្នាសហការតាមស្រាវជ្រាវប៉ុណ្ណោះ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹមម៉ោង៥ និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឃ្លោក ឡាយ ភេទប្រុស អាយុ ៣៧ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននានាជុំវិញ និងនៅកន្លែងកើតហេតុលើកឡើងស្រឌៀងៗគ្នាថា ក្បាលគោយន្តកន្រ្តៃគ្មានរឺម៉កសណ្ដោងចំនួន ១គ្រឿង បានបាត់ពីក្នុងរោងជាប់តូបលក់ដូរដោយចាក់សោរត្រឹមត្រូវដូចសព្វមួយដង ខណៈដែលម្ចាស់ក្រោកពីដំណេកដូចបានរាបរបខាងលើ ហើយបើតាមការសន្ថិដ្ឋានក្បាលគោយន្តកន្រ្តៃចំនួន ១គ្រឿង អាចបាត់ដោយសារកណ្ដាប់ដៃក្រុមចោរក្នុងចន្លោះម៉ោង២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២។

ប្រភពព័ត៌មានខាងលើបន្តថា កាលពីប៉ុន្មានថ្ងៃមុននៅវេលាម៉ោងប្រមាណ១០យប់ ឃើញរថយន្តកាមរីគូថស្វិត ពណ៏ស ធ្វើដំណើរមកទិសខាងលិច មកឈប់ពីមុខរោង និងតូបលក់ដូរកន្លែងកើតហេតុ ហើយឃើញមនុស្សចុះពីរថយន្តមានគ្នាចំនួន ៤នាក់ ឈររ៉េរ៉មួយសន្ទុះក៍នាំគ្នាចូលរថយន្តជិះត្រឡប់ទៅទិសខាងលិចវិញបាត់ស្រម៉ោល លុះនៅវេលាម៉ោងខាងលើមានអ្នកប្រទះឃើញគោយន្តកន្រ្តៃចំនួន ១គ្រឿង ដឹកក្បាលគោយន្តកន្រ្តៃចំនួន ១គ្រឿងមានមនុស្សចំនួន ៤នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើតលើកំណាត់ផ្លូវជាតិលេខ ៥។

ប្រភពដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុមានសមត្តកិច្ចនគរបាលចុះមកសួរនាំជនរងគ្រោះជាម្ចាស់ ហើយក៍មានការសង្ស័យលើរថយន្តម៉ាក កាមរីគូថស្វិត ពណ៏ស ស្លាកលេខបាញ់ថ្នាំពណ៏ខ្មៅចំនួន ១គ្រឿង នៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយរថយន្ត ១គ្រឿងខាងលើនេះ ជាមុខសញ្ញាធ្លាប់ជិះដើរធ្វើសកម្មភាពលួចទ្រព្យសម្បាត់ប្រជាពលរដ្ឋតាមបណ្ដោយផ្លូវជាតិលេខ ៥ ដូចជា ប្រេង.អាគុយរថយន្ត.កង់រថយន្ត។ល។ ហើយករណីខាងលើប្រជាពលរដ្ឋ និងសមត្តកិច្ចកំពុងសហការគ្នា ខណៈត្រូវបានគេសង្ស័យក្បាលគោយន្តដែលក្រុមមចោរលួចនោះ បានឆ្ពោះចូលទៅដល់ទឹកដីរាជធានីភ្នំពេញហើយនោះ៕ ប៉ឹម ពិន


ចែករំលែក៖