ខេត្តបាត់ដំបង៖ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែមិថុនា នៅផ្ទះសំណាក់ «១០ធ្នូ» ដែលស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តដែលចុះអន្តរាគមន៍លើករណីនេះបានប្រាប់ថា ស្រ្តីដែលត្រូវប្ដីតាមទាន់ពេលនាំប្រុសក្មេងចូលផ្ទះសំណាក់នោះឈ្មោះញ៉ាន់ សាម៉េត អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី និងប្រុសក្មេងដែលនាងថា ជា «ប្អូនធម៌» នោះឈ្មោះយ៉ុង ផាន អាយុ២៥ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី។
ដោយឡែកស្វាមីដែលតាមទាន់ប្រពន្ធនោះឈ្មោះភី ចាន់រ៉ា អាយុ៣១ឆ្នាំ មានមុខរបរជានាយកសាលាមួយនៅឃុំព្រែកជីក។
សមត្ថកិច្ចបានបញ្ជាក់ថា លោកចាន់រ៉ា បានប្រទះឃើញប្រពន្ធរបស់គាត់នាំប្រុសក្មេងនោះចូលផ្ទះសំណាក់ ហើយក៏បានប្ដឹងសមត្ថកិច្ចជំនាញតែម្ដង ដែលពួកគេកំពុងស្ថិតក្នុងបន្ទុប់ជាមួយគ្នា៕ សុខ ខេមរា