ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនាំខ្លួនជនប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើ Facebook

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបាននាំខ្លួនហើយ ជនដ៏ព្រហើនថ្លើមធំប្រើសិទ្ធបញ្ចេញមតិហួសព្រដែន និងជាមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ខណះComment ប្រមាថដល់អាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើ Facebook នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីសាកសួរតាមនីតិវិធី។

មន្ដ្រីនគរបាលរូបនេះឈ្មោះលាង ឡា ពាក់ស័ក្ដិ៣ មានតួនាទីជានាយរងផ្នែក ការិយាល័យគណនេយ្យ នៃនាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស ក្រសួងមហាផ្ទៃ ដែលបានប្រើសរសេរប្រមាថអាយុជីវិត របស់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើបណ្ដាញសង្គម ​Facebook ដោយពាក្យថា៖ «អាជោ ហ៊ុន សែន ជិតដល់ថ្ងៃអន្សាហើយ សូមព្រមានត្រកូលហ៊ុនទាំងអស់ ចាកចេញនិរទេសខ្លួនអោយបានមុនឆ្នាំ២០១៨។ បុណ្យវាសនាឯងត្រូវងាប់ឬជាប់គុកដែលមិនអាចចៀសផុតបាន» សមត្ថកិច្ចបានបំពេញភារកិច្ចតួនាទីរបស់ខ្លួនរហូតឈានដល់ឃាត់ខ្លួនមន្ត្រីនគរបាលដ៏ទំនើង និងជាសមាជិកបក្សសង្រ្គោះជាតិផងដែរ៕ សុខ ខេមរា


ចែករំលែក៖