ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យគន្ធបុប្ផាផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជាថវិកា១លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហកម្ពុជាកាលពីថ្ងៃទី១៣ ខែមិថុនា បានផ្សាយថា មន្ទីរពេទ្យគន្ធបុប្ផាផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជាថវិកា១លានដុល្លារអាមេរិក ។

ប្រភពបញ្ជាក់ថា «ក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យគន្ធបុប្ផា បានផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជាថវិកា១លានដុល្លារអាមេរិក ដ៏មានតម្លៃជាទីបំផុតចំពោះមន្ទីរពេទ្យគន្ធបុប្ផា។

ក្រុមប្រឹក្សាពិបាលនៃមន្ទីរពេទ្យគន្ធបុប្ផាបានធានាអះអាងថា ថវិកានេះពិតជាជួយមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការសង្គ្រោះជីវិតកុមារកម្ពុជា ឬក៏ជួយការពារពួកគេឱ្យរួចផុតអំពីពិការភាពក្នុងមួយជីវិតបានយ៉ាងច្រើន» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហកម្ពុជា

[fbvideo link=”https://www.facebook.com/bunranyhunsen/videos/1343073412414777/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/bunranyhunsen/videos/1342979692424149/” width=”600″ height=”400″ onlyvideo=”1″]

 

 


ចែករំលែក៖