ព័ត៌មានទាន់ហេតុការណ៍៖

ដេញប្តីឲ្យទៅដេកក្បែរកូនរួចចងកនឹងបង្គោលរបងស្លាប់ចោលកូន២នាក់ មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយទាំងព្រឹកព្រលឹម បន្ទាប់ពីស្ត្រីម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួន ដោយក្រមាចងនឹងបង្គោលរបងថ្ម បន្សល់ទុកកូនចំនួន២នាក់ ឲ្យរស់នៅកំព្រាម្តាយ​ កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិពង្រ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះផៃ សុខនអាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះអុីម ប៊ុនលី អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ និងមានកូន២នាក់ប្រុសម្នាក់ ស្រីម្នាក់ អ្នកទាំងអស់គ្នាស្នាក់នៅភូមិកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ម៉ោងប្រហែល៤និង៣០នាទីទៀបភ្លឺ ប្រពន្ធរបស់ខ្លួនបានភ្ញាក់ដាំបាយ ហើយប្រាប់ខ្លួនថា ឲ្យទៅដេកជិតកូន។ បន្ទាប់មក គាត់ក៏ទៅដេកជិតកូនហើយលក់១ភាំង លុះភ្ញាក់ឡើងក៏ទាញអំបោសបោសសំអាតមុខផ្ទះ តែមិនឃើញប្រពន្ធយូរពេកខ្លួនស្មានថានាងទៅមើលក្មួយ ព្រោះនៅក្បែរផ្ទះមានបងប្អូនកូនខ្ចី។ ក្រោយមក គាត់ក៏ដើរទៅមើលនៅផ្ទះបងប្អូន តែមិនឃើញខណៈមកវិញស្រាប់តែឃើញប្រពន្ធចងកនឹងក្រមាភ្ញាក់ជាមួយបង្គោលភ្លើងស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិចមូនដ្ឋាន និងសមត្ថកិច្ចជំនាញបានទៅដល់ចំណុចកើតហេតុ និងត្រួតពិនិត្យជាក់ស្តែងហើយសន្និដ្ឋានបញ្ជាក់ថាសពរងគ្រោះបានស្លាប់ដោយចងកពិតប្រាកដមែន ពុំមានឃាតកម្មឡើយ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖