ព័ត៌មានទាន់ហេតុការណ៍៖

មុន និងក្រោយបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កេត់ អាណត្តិទី៤ ឆ្នាំ២០១៧ បទល្មើសដឹកជញ្ជូនឈើកាន់តែកើតមាន ខណៈក្រុមឈ្មួញ និងមន្រ្តីយល់ចិត្តថ្លើមគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់លើកឡើងថា មួយរយៈនេះ គេសង្កេតឃើញក្រុមឈ្មួញដឹកជញ្ជូនផល អនុផលព្រៃឈើប្រភេទប្រណីតគ្រប់រូបភាពទាំងអស់ ហើយកាន់តែមានសន្ទុះខ្លាំងក្លាជាងមុនយ៉ាងសម្បើម ហើយការដែលមិនបង្រ្កាប ដោយគ្រាន់តែគេយកលេស និងនិយាយតៗគ្នាថា ខ្លាចប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កេត់អាណត្តិទី៤ ឆ្នាំ២០១៧ តែនេះជារឿងមួយប៉ុណ្ណោះ ព្រោះលាភសក្ការៈមានកញ្ចាប់ស្ទើរតែគ្រប់គ្នាអស់ទៅហើយ។

ប្រភពរាយការណ៍ខាងលើបន្តថា សកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើប្រភេទប្រណីតមុន និងក្រោយបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កេត់អាណត្តិទី៤ ឆ្នាំ២០១៧ កាន់តែមានសន្ទុះខ្លាំងក្លាជាងមុនទៅទៀត គ្រាន់តែគេប្តូររូបភាពពីធំមកតូចៗ ដូចសត្វកណ្ដៀរប៉ុណ្ណោះ ពោលគឺតាមរយៈរទេះគោ ឬក្របីសម្រាប់ដឹកជញ្ជូនចេញពីព្រៃ ដើម្បីយកមកទម្លាក់ស្តុបទុកដឹកចេញបន្តនៅតាមភូមិនានា ជាប់មាត់ព្រៃ រួចទើបម៉ូតូចូលទៅដឹកចេញបន្តដើម្បីយកមកចូលតាមភូមិផ្សេងៗទៀត ដែលនៅកៀកផ្លូវធំ ពិសេសនៅឃុំសំរោង ឃុំផ្ទះរុង ឃុំសន្រ្ទែ ឃុំរកាត និងឃុំលាច ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីងាយស្រួល និងរថយន្តធុនធំប្រភេទ សាំយ៉ុង ហុកឡ និងយីឌុបលើកដាក់ដឹកចេញឆ្ពោះទៅគោលដៅដែលគេត្រូវទៅ។

ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា ការពិតជាក់ស្ដែងម៉ូតូដឹកជញ្ជូនឈើប្រភេទប្រណីតដូចជា.ប៉េង.ធ្នង់ និងក្រញូង រាលថ្ងៃនេះ មានពលរដ្ឋលក្ខណៈគ្រួសារតិចតួចបំផុត ក្រៅពីនោះពោលគឺ៖មានថៅកែរាបជាក្រុមៗទាំងរទេះទាំងម៉ូតូរហូតដល់ទិញម៉ូតូឲ្យរួចកាត់លុយជាក្រោយទៀតផង ដើម្បីដឹកប្រមូលឈើយកមកលើកដាក់រថយន្តធុនធំដូចបានរាបរបខាងលើ កន្លងមកសមត្តកិច្ចដងផ្លូវក៍ដូចជាមន្រ្តីជំនាញជាដើមនោះ ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើប្រភេទប្រណីតតាមរយៈម៉ូតូ កុំថាឡើយធ្វើការបង្រ្កាបឬសម្រលយកលុយតិចតួច សូម្បីតែឃាត់ម៉ូតូដឹកឈើនោះសួរនាំព័ត៌មានក៍មានអ្នកមានអំណាចជេបញ្ចោរប្រមាថនោះដែរ ពិសេសជាងនេះទៀតនោះក្រុមប្រព្រិត្តបទល្មើសទាំងអស់ខាងលើ ពួកគេខ្លាចតែមន្រ្តីថ្នាក់ក្រសួងចុះមកម្តងៗប៉ុណ្ណោះមិនថាក្រសួងណាៗនោះឡើយ ប៉ុន្តែមន្រ្តីថ្នាក់ក្រសួងទាំងនោះចុះញយៗទៅស្គាល់ចិត្តស្គាល់ថ្លើមគ្នាដដែល៕ បឹុម ពិន


ចែករំលែក៖