ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ាឡែនល្បឿនលឿនសង្ស័យស្រវឹងក្រឡាប់យកកង់ទ្រមេឃ

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តកាំរីបាឡែន១គ្រឿងសង្ស័យម្ចាស់ស្រវឹង បើកបរក្នុងល្បឿនលឿន ជ្រុលចង្កូត ឡើងឃឿនផ្លូវ បុកបង្គោលភ្លៀងផ្ងារជើងឡើងលើ កាលពីវេលាម៉ោង៥និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជា៣ មុខផ្ទះសំណាក់ទៀង ទង ឋិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចផែនសណ្ដាប់ធ្នាប់ប្រាប់ថា ជនរងគ្រោះជាអ្នកបើកបរមានឈ្មោះប៊ុន រិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត រងរបួសធ្ងន់ បើកបររថយន្តម៉ាកកាមរីបាឡែន ពណ៌ស សេរី ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ AK5090 រងការខូចខាតយ៉ាធ្ងន់ ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ គេឃើញម្ចាស់រថយន្តកាមរីរងគ្រោះខាងលើបានបើកពីលិចទៅទិសខាងកើត ក្នុងល្បើនលឿនលុះដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកឃឿនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងទៅមុខមិនរួច ក៏ផ្ងារជើងទ្រមេឃតែម្ដង ។

ប្រភពបញ្ជាក់ថា ម្ចាស់រថយន្តខាងលើនេះគេសង្ស័យស្រវឹងស្រា ព្រោះក្រោយពេលកើតហេតុ បុគ្គលិករថយន្តសង្គ្រោះទៅជួយ សង្គ្រោះមានជាតិស្រាចំហាយចេញពីមាត់ជនរងគ្រោះ។

ក្រោយកើតហេតុ សមត្ថកិច្ចសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតជួយអន្តរាគមន៍ហៅរថយន្តដឹកម្ចាស់រថយន្តមកមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ចំណែករថយន្តត្រូវកម្លាំងជំនាញអធិការក្រុងបានហៅរថយន្តស្ទូចយកមករក្សារទុកនៅកន្លែងអធិការដ្ឋាក្រុង ដើម្បីដោះស្រាតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិយាយថា គួរតែសមត្ថកិច្ចជំនាញវាស់ជាតិអាកុល ហើយបើរកឃើញសារធាតុស្រវឹងក្នុងខ្លួនពិតមែន ត្រូវផាកពិន័យតាមផ្លូវច្បាប់ ព្រោះបើសិនជាអ្នកបើកបរខាងលើនេះបង្កឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិរងគ្រោះដល់អាយុជីវិត គឺបន្ថែមនូវការសោកស្ដាយមួយទៀតដល់ក្រុមគ្រួសារអ្នកដទៃ នេះសំណាងហើយ ដែលមិនបណ្ដាលឲ្យអ្នកធ្វើដំណើររងរបួស ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះ៕ វណ្ណា


ចែករំលែក៖