ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តចំនួន៩១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ជ័យលាភីទាំងអស់។ សម្តេចតេជោ មានមោទនៈភាពនិងរីករាយចំពោះការរីកចម្រើន ជាពិសេស ចំពោះសាកលវិទ្យាល័យដែលបានយកចិត្តទុកដាក់ចំពោះគុណភាពអប់រំ។ សម្តេចតេជោ បានកោតសរសើរចំពោះភាគរយខ្ពស់នៃនិស្សិតដែល បានទទួលការបណ្តុះបណ្តាលនៅទីនេះ ដែលបានទទួលការងារធ្វើជាមធ្យម ៨៩%។ សម្តេចតេជោ ក៏បានកោតសរសើរដល់និស្សិតដែលខិតខំសិក្សានៅពេលថ្ងៃ និងឆ្លៀតធ្វើការនៅពេលយប់។

សព្វថ្ងៃនេះ យុវជនមានលំហរធំទូលាយសម្រាប់យុវជនជ្រើសរើស ក្រោយពីប្រទេសមានសន្តិភាព។ យុវជនជំនាន់មុនគឺគ្មានឱកាសដូចយុវជនសព្វថ្ងៃទេ។ យុវជនពីមុនគឺជាចំណាប់ខ្មាំងនៃសង្រ្គាម។ សព្វ ថ្ងៃនេះ យុវជនមានសំណាងល្អ។ ទន្ទឹមនឹងនេះដែរ យុវជនត្រូវរៀបចំខ្លួនអោយបានត្រូវល្អចាប់ពីពេលនេះតទៅ។ រាជរដ្ឋាភិបាលបានបើកទូលាយដល់វិស័យឯកជនបានចូលរួមវិនិយោគបណ្តុះបណ្តាលការក្នុងវិស័យអប់រំចាប់តាំងពីថ្នាក់ទាបរហូតដល់ឧត្តមសិក្សា។ សម្តេចតេជោ បានកោតសរសើរចំពោះពលរដ្ឋពិការម្នាក់ដែលបានព្យាយាមរកការងារធ្វើមានមុខរបរត្រឹមតែជាអ្នកធ្វើសរសែ ប៉ុន្តែបានប្រឹង ប្រែងសន្សំថវិកាជួយកូនអោយបានសិក្សានៅសាលាឯកជនមួយ ដែលបន្ទាប់មក សម្តេចតេជោ បានទាក់ទងទៅសាលាសុំអាហារូបករណ៍ជូនកូនគាត់។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា កម្ពុជាគឺត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ឋទាំងរឹង និងទន់ ទី១)ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ…. ទី២)ផ្នែកទន់មានដូចជា ច្បាប់ លិខិតបទដ្ឋាននានា និងជាពិសេស គឺធនធានមនុស្ស។ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់ និស្សិតដែលមានបំណងសិក្សាភាសាចិន ដែលមានឱកាសអាចចូលរូមនៅក្នុងកិច្ចការអាស៊ាន ជាពិសេស ទំនាក់ទំនងល្អរវាងចិននិងកម្ពុជាគ្រប់ជ្រុងជ្រោយក្នុងក្របខ័ណ្ឌអាស៊ានចិន ដែលកម្ពុជាត្រូវការធនធានមនុស្សក្នុងកិច្ចការនេះជាច្រើន។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានអរគុណដល់ ឯកឧត្តម កុល ផេង ដែលបានរៀបចំសាលកវិទ្យាល័យនេះឡើង រួមទាំងមានការផ្តល់នូវអាហារូបករណ៍ជួយដល់និស្សិតក្រីក្រ។ ទន្ទឹមុនឹងការសិក្សា គឺយុវជនត្រូវត្រងត្រាប់ចំពោះការទូន្មានរបស់មនុស្សចាស់ដែលចង់អោយក្មួយៗមានអនគត់ល្អ។ ពិតណាស់ ការកាត់បន្ថយគម្លាតនៃទ្រព្យសម្បត្តិគឺលំបាកធ្វើ ប៉ុន្តែការកាត់បន្ថយខួរក្បាលនៃ ចំណេះដឹងគឺអាចធ្វើបាន។ ជាក់ស្តែងគឺមានវិទ្យាល័យកូនមុំ នៅខេត្តមណ្ឌលគិរី ដែលកូនសិស្សបានប្រឡងជាប់១០០% ។ សម្តេចតេជោផ្ទាល់ គឺជាប្រមុខដឹកនាំដែលក្លាយមកពីយុវជនសាមញ្ញម្នាក់កាលពីអាយុ១៣ឆ្នាំ ដែលបានចាកចេញពីផ្ទះស្វែងមកសាលារៀននៅទីក្រុង គឺលំបាកខ្លាំងណាស់។ នៅពេលនេះ សម្តេចតេជោ បាននាំយកសាលារៀនទៅដល់មាត់ជណ្តើរសម្រាប់យុវជនគ្រប់គ្នា។ ទាំងក្រសួង មន្ទីរ និងឯកជន គឺយើងទាំងអស់គ្នាត្រូវចូលរួមជំរុញការអប់រំបណ្តុះបណ្តាលទាំងចំណេះដឹងទូទៅ និងជំនាញផ្សេងៗ។ ទន្ទឹមនឹងការ កសាងសាលា ការបណ្តុះបណ្តាលធនធានគ្រូបង្រៀនក៏បានរៀបចំធ្វើទៅទន្ទឹមគ្នាដើម្បីជំរុញ និងលើកកម្ពស់ និងបំពេញតម្រូវការនៃការអប់រំបណ្តុះបណ្តាលធនធានមនុស្ស។ ការចែកទ្រព្យសម្បតិ្តអោយកូនចៅគឺអាចបាត់បង់បាន តែការចែកចំណេះដឹងអោយកូនចៅគឺមិនបាត់បង់ឡើយ។

សូមក្មួយៗនិស្សិតបន្តខិតខំសិក្សាថែមទៀត ហើយត្រូវដើរអោយទាន់សភាពការណ៍ ពោ្រះពិភពលោកមានការប្រែប្រួលច្រើន ជាពិសេសបញ្ហាជាច្រើនដែលកំពុងកើតឡើងដូចជា ការចុះថយនៃសេដ្ឋកិចនិងអំពើភេរវកម្ម ដូចជានៅ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសនៅមឈ្ឈឹមបូព៌ារជាដើម ។

សម្រាប់កម្ពុជានៅពេលនេះ គឺយើងកំពុងឈានឆ្ពោះទៅមុខ ជាមួយគោលនយោបាយជាតិសំខាន់ៗ។ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដែលសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់ទីផ្សារការងារ និងការប្រកួតប្រជែងក្នុងក្របខ័ណ្ឌអាស៊ានជាដើម។ កម្ពុជាបានទទួលកាន់នូវការងារអន្តរជាតិមួយចំនួន ដែលយើងត្រូវការធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់៕

ឆ្លៀតក្នុឱកាសនេះដេរ សម្តេចតេជោ បានកោតសរសើរដល់គណកម្មការជាតិរៀបចំការបោះឆ្នោតឃុំសង្កាត់កន្លងទៅ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងការបោះឆ្នោតកន្លងទៅនេះ ដែលប្រព្រឹត្តិទៅដោយរលូន សេរី និងយុត្តិធម៍។ កាលបរិច្ឆេទនៃថ្ងៃបោះឆ្នោត២០១៨ គឺមិនមានការប្រែប្រួលឡើយ។ សម្តេចតេជោ បានសំណូមពរកុំអោយមានការជេរប្រមាថពីគ្រប់អ្នកគាំទ្រគណបក្សនានា។ អ្វីៗដែលកម្ពុជាអាចសម្រេចបានគ្រប់យ៉ាងគឺផ្តើមចេញពីសន្តិភាព និងសុវត្ថិភាព។ គណបក្សដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ គឺសូមរួមគ្នាធ្វើការទៅ ព្រោះប្រជាពលរដ្ឋ បានបោះឆ្នោតអោយហើយ។ ប៉ុន្តែមានគណបក្សនយោបាយមួយចំនួនដែលសន្យាធំ (ធំពេក) អាចនឹងប្រឈមនឹងប្រជាពលរដ្ឋ ដោយសារមិនអាចធ្វើបាន៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖