ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃសហការជាមួយមន្ដ្រីក្រសួងឧស្សាហ៍កម្ម និងខាងមន្ត្រីក្រសួងសុខាភិបាល ដោយមានការសម្របសម្រួលពីលោកលី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ចុះបង្ក្រាបទីតាំងការនាំចូលគីមីជាច្រើប្រភេទ ជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ មេតាណុលដែលគ្មានច្បាប់អនុញ្ញាត្ដិនិងសាប៊ូក្លែងក្លាយ នៅផ្លូវ៤៣០ ឃ្លាំងគ្មានលេខ សង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃមុននេះបន្តិច ប៉ុន្តែចំនួនប៉ុន្មានពិតប្រាកដមិនទាន់លម្អិតនៅឡើយទេសមត្ថកិច្ចជំនាញ ៕ សុខ ខេមរា