ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័ររេចង្កូតបុករះធ្លាក់ព្រែកទន្លេវ៉ៃគោធ្វើឲ្យម្ចាស់ឈ្លក់ទឹកនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកបើកបររថយន្តកុងតឺន័រងងុយដេកងោកបាត់បង់ម្ចាស់ការរេចង្កូតបុករៈប៉ានណូស្លាកចរាចរណ៍ និងជ្រុលទៅបុកដើបអាកាស្យារលំរាបដល់ដីអស់បួនដើម ក្រឡាប់ចូលក្នុងទឹកព្រែកទន្លេវ៉ៃគោ បណ្តាលឲ្យអ្នកបើកបររងរបួស និងឈ្លក់ទឹក វាយបំបែកកញ្ចក់រថយន្តប្រវ៉េប្រវ៉ាមុចហែលចេញរួចពីក្នុងកាប៊ីនរថយន្ត រួចពីក្តីស្លាប់។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ នៅចំណុចខាងកើតស្ពានហាយវ៉េ ១០០ម៉ែត្រ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

សមត្ថកិច្ចនគបាលបានឲ្យដឹងថា រថយន្តក្រឡាប់ចូលទឹកព្រែកទន្លេវ៉ៃគោ ម៉ាកហ៊ីយ៉ាន់ដាយសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A0846 ផ្ទុកទំនិញពេញកុងតឺន័រ បើកបរពីទឹសខាងកើតទៅលិច មកពីផែស្ងួតក្រុងបាវិតឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុងខាងលើ ស្រាប់តែរេចង្កូតមកឆ្វេង បុករះប៉ាន់ណូ ស្លាកចរាចរណ៍ និងបុកដើមអាកាស្យាដួលរេលដល់ដីអស់៤ដើម ទៅមុខលែងរួច ហើយក្រឡាប់ផ្ងារជើងចូលក្នុងទឹកព្រែកទន្លេវ៉ៃគោតែម្តង។

ប្រភពបន្តថា ខណៈនោះ រថយន្តលិចចូលក្នុងទឹកបន្តិចម្តងៗ អ្នកបើកបរក៏បានវាយបំបែកកញ្ចក់រួចហែលចេញពីកាប៊ីនឡើងគោកត្រូវប្រជាពលរដ្ឋដឹកតាមម៉ូតូទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ ប៉ុន្តែអ្វីគួរឲ្យហួសចិត្តនោះ ក្រុមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យបានបន្តិច ស្រាប់តែរត់ចេញ ហើយហៅឡានតាក់ស៊ី ជិះត្រឡប់ទៅក្រុងបាវិតបាត់ មិនទាន់បានសួរឈ្មោះផង។

លុះដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា សមត្ថកិច្ចនគបាលចរាចរណ៍ខេត្ត ហៅរថយន្តមកស្ទូចយករថយន្តក្រឡាប់នោះទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖