ព័ត៌មានទាន់ហេតុការណ៍៖

ទទួលយករបស់បញ្ញើជាថ្នាំញៀន២៦កញ្ចប់ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការគ្នាបង្រ្កាបបានជាក់ស្ដែងភ្លាមៗទាំងវត្ថុតាង និងសម្ភារ ខណៈជនសង្ស័យរូបនេះមកទទួលយកថង់ឥវ៉ាន់មួយ ដែលគេសង្ស័យមានលាក់ទុកសារធាតុញៀន ពីរថយន្តឈ្នួល១គ្រឿងដែលបានទទួលបញ្ញើពីមនុស្សម្នាក់ចេញពីស្រុកភ្នំក្រវាញ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅលើដងផ្លូវសាធារណៈត្រនៅចំណុចផ្លូវបំបែក(គីមសា) ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាស់វែងបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងបង្រ្កាបរួមទាំងវត្ថុតាង និងសម្ភារឈ្មោះ សុខ សុគុណ ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រីបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងបានធ្វើការដកហូតនូវវត្ថុតាង និងសម្ភារដូចជា.ថង់ប្លាស្ទិក១ មានបិទលេខទូរស័ព្ទពីខាងក្រៅ 096 24 28 794 ក្នុងថង់នោះរួមមាន.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់ ស្មើនឹងចំនួន ៣.៨g ទូរស័ព្ទដៃចំនួន ១គ្រឿង លុយចំនួន ៥.០០០រៀល ខោចំនួន ២ អាវចំនួន ៤ និងម៉ូតូចំនួន ១គ្រឿង(មិនបានបញ្ជាក់ម៉ាកឬពណ៏។ល។)។

លោក អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាស់វែងបន្តទៀតថា ក្រោយពីកម្លាំងធ្វើបង្រ្កាបជាក់ស្ដែង និងយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាស់វែង ឃើញរថយន្តឈ្មួល ១គ្រឿងដែលបានទទួលបញ្ញើពីមនុស្សស្រីម្នាក់ ចេញពីស្រុកភ្នំក្រវាញ ប៉ុន្តែដោយអ្នកបើកបររថយន្តឈ្នួលមានកិច្ចសហការល្អរវាងជាមួយសមត្តកិច្ច ទើបឈានដល់បង្រ្កាបដោយបានជោគជ័យ ហើយចំពោះបញ្ហាខាងលើនេះទាំងជនសង្ស័យ ទាំងវត្ថុតាង និងសម្ភារ កម្លាំងកំពុងរាបចំបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ករណីនេះ មហាជនលើកឡើងស្រឌៀងៗគ្នាថា នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ក្រឡែតហើយ ហើយជឿជាក់យ៉ាងមុតមាំលើសមត្ថកិច្ចដើម្បីសហការគ្នាបន្តនីតិវិធី ដូច្នេះកុំថារកជនជាបន្តបន្ទាប់មិនឃើញឲ្យសោះ៕ ប៉ឹម​ពិន


ចែករំលែក៖