ព័ត៌មានទាន់ហេតុការណ៍៖

ពីរថ្ងៃអគ្គីភ័យកេីតឡេីងនៅខណ្ឌឫស្សីកែវចំនួន២លេីក

ចែករំលែក៖

ភ្នំពេញ៖ ពិតានផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់សំភារៈមួយចំនួន ដោយគេអះអាងថា ដោយសារទុស្សេខ្សែភ្លើង ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានជួយយកទុយយោបាញ់ទឹក និងបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់ចំនួន៥បំពង់ ប្រើរយះពេលកន្លះម៉ោងទើបរលត់ភ្លើងអស់ ប៉ុន្តែហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៧២ ក្រុមទី៧ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឆែម ចាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់កើហេតុខាងលើ ។

ម្ចាស់ផ្ទះបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឆាបឆេះនោះ ផ្តើមចេញមកពីខ្សែភ្លើង ឆ្លងកាត់ពីពិតានដើម្បីបំភ្លឺក្នុងផ្ទះទើបបណ្តាលឱ្យទុស្សេឆាប់ឆេះបែបនេះ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកជិតខាងបានឃើញផ្សែងខ្មៅហុយៗខ្មួលខ្មាញ់ចេញតាមបង្អូច បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង បាននាំគ្នាស្រែកប្រាប់ម្ចាស់ផ្ទះថា មានភ្លើងឆាបឆេះផ្ទះដែលម្ចាស់ផ្ទះកំពុងនៅជុំគ្នាហើយភ្លាមៗនោះ ម្ចាស់ផ្ទះបានស្រែកឱ្យអ្នកជិតខាងជួយខ្លះជួយយកទុយយោបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ និងរងយន្តបាញ់ទឹករបស់សាលាខណ្ឌឫស្សីកែវមួយគ្រឿងប្រើពេលពន្លត់អស់រយៈពេលកន្លះម៉ោងទើបភ្លើងរលត់អស់ទៅវិញ ហើយនឹងមានឡានទឹករបស់ស្នងការក្រុងចេញមកជួយដែរតែមិនបានបាញ់ទេ ព្រោះភ្លើងរលត់ទៅហើយ ក៏ប៉ុន្តែក្នុងហេតុការណ៍នោះរងការខូចខាតសំភាៈបន្តិចបន្តួចហើយមិនបណ្តាលឱ្យនណាម្នាក់រងរបួសនោះឡើយ ។

នៅក្នុងហេតុការណ៍នេះ គេឃើញលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីមួយចំនួនចេញជួយអន្តរាគមន៍ផងដែរ ។​

ដោយឡែក នៅយប់វេលាម៉ោង២រំលងអធាត្រ មានអគ្គិភ័យម្តងទៀត នៅក្នុងសង្កាត់ស្វាយប៉ាក បណ្តាលផ្ទះប្រជាពលរដ្ធចំនួន៤ខ្នង រងការខូចខាត តែមិនបណ្តាលឱ្យមនុស្សណាម្នាក់បាត់បង់ជីវិតឡេីយ៕​ អារុណរះ


ចែករំលែក៖